លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.បនិងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា ក្រោយបិទការិយាល័យបោះឆ្នោតនៅរសៀលនេះ គឺអត្រាអ្នកបោះឆ្នោត បណ្តោះអាសន្ន មានចំនួន ៧ ៩១២ ០៨១នាក់ ស្មើ ៨១,៤៨ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត បានទៅបោះឆ្នោត។គ.ជ.ប កំពុងបូកសរុប។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣.៧៨៩ការិយាល័យ៕