ដោយៈ គង់ហេង/ កំពង់ចាម៖ នៅតែប្រមាណ ៣០ នាទីបិទការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣គឺ ចូលដល់ដំណើរការ នៃរាប់សន្លឹកឆ្នោត នៅខេត្តកំពង់ចាម មានអ្នកចូលរួមចំនួន ៧៦,៥៦ ភាគរយ គឺជួបបញ្ហាប្រឈមនឹងអាកាសធាតុភ្លៀងធ្លាក់រាយប៉ាយ។ ប៉ុន្តែមានអ្នកចូលរួមច្រើនជាងកាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។

លោក ឈឹម ចាន់ធឿន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាមបានប្ររាប់ឱ្យដឹងនៅមុននេះថាៈ នៅថ្ងៃទី ២៣ កក្កដានេះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកំពុងប្រព្រឹត្តទៅនៅសល់ប្រមាណ ៣០ នាទី( ២ និង៣០នាទី)បិទការបោះឆ្នោត គឺចូលដល់ដំណើរការរាប់សន្លឹកឆ្នោត មានអ្នកចូលរួមចំនួន ៧៦,៥៦ ភាគរយ ស្មើនឹង ៤៩៩.៥៩៦ នាក់។
លោកប្រធានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាមបានបន្តថាៈ ចំនួននេះតាមការប៉ាន់ប្រមាណធៀបនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ រយៈពេលដូចគ្នា គឺមានអ្នកទៅចូលរួមច្រើនជាងកាលនោះ ហើយសភាពការណ៍សន្តិសុខ គឺមានការរក្សាសន្តិសុខយ៉ាងប្រយ័ត្នប្រយែងបានល្អ។ ដោយគ្រាន់ជួបបញ្ហាប្រឈមនឹងអាកាសធាតុភ្លៀងធ្លាក់រាយប៉ាយនៅតាមបណ្តាស្រុកទាំប្រាំបួនបន្តិច គឺមិនរំខានដល់ការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ។
សូមបញ្ជាក់ថា នៅខេត្តកំពង់ចាមមានគណបក្សនយោបាយសរុបចំនួន ១២ ៖ ១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេត្យ, ២.គណបក្សខ្មែរតែមួយ, ៣.គណបក្សាញ្ជាតិកម្ពុជា,៤.គណបក្សខ្មែររួបរួមជាតិ, ៥. គណបក្សកម្លាំងប្រជាធិបតេយ្យ, ៦.គណបក្សខ្មែរឈប់ក្រ(លេខរៀងទី៧), ៧.គណបក្សហ្វុនស៊ុនប៉ិច(លេខរៀងទី៩), ៨.គណបក្សធម្មាធិបតេយ្យ(លេខរៀងទី១០), ៩.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(លេខរៀងទី១១),១០.គណបក្សយុវជនកម្ពុជា(លេខរៀងទី១៦), ១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា(លេខរៀងទី១៧) និង ១២. គណបក្សប្រជាជនកម្ពុជា(លេខរៀងទី១៨)។ មានការិយាល័យបោះឆ្នោតចំនួន ១.៦៨២ និងមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួន ៦៥ម៉ឺន នាក់៕srn / N