ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
វង
គុណសព្ទ
ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ ( ច្រើនប្រើចំពោះស្ត្រីជាងបុរស )
ស្រីវង, កែវវងស្រីថ្លៃ, កែវថ្លៃ ។
ប្រើហៅសារិកាកែវក៏បាន
អាវងអើយ ! ( –អ្ហើយ ឬ –ង៉ើយ ) ។
នាមសព្ទ
ថ្លៃ, មាសថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ ( ច្រើនប្រើចំពោះស្ត្រីជាងបុរស )
ស្រីវង, កែវវងស្រីថ្លៃ, កែវថ្លៃ ។
ប្រើហៅសារិកាកែវក៏បាន
អាវងអើយ ! ( –អ្ហើយ ឬ –ង៉ើយ ) ។
សំណែន
នាមសព្ទ
របស់ដែលសែន, ភោជនដែលសែន
សំណែនខ្មោច, សំណែនដូនតា ។
ព. ប្រ. សំណូក
ស៊ីសំណែន ស៊ីសំណូក ។
ប្រើដូចជា គុ. ក៏បាន : បាយសំណែន បាយចំណីដែលសែន ។
ហដ្ដចោរក
(ហ័ត-ដៈចោរ៉ក់)
នាមសព្ទ
(សំ. ហដ្ត “ផ្សារ; ទីលេងមហោស្រព; ទីប្រជុំជន” +ចោរក “អ្នកលួច, អ្នកឆក់”) ចោរអ្នកលួចឆក់យកអីវ៉ាន់គេក្នុងផ្សារឬក្នុងទីតាំងរបស់សម្ងាចឲ្យមហាជនមើល (បើស្ត្រីជា ហដ្ដចោរិកា) ។ ព. កា.ថា
ហដ្ដចោរក វារែងលបឆក់ ទ្រព្យគេឥតក្រែង ច្រើនតែគេចាប់ បានខ្លួនពុំលែង ទ្រព្យឆក់ជាក់ស្តែង ជាព័ស្តុនៅដៃ ។ រួចពីជាប់គុក នៅតែលុយលុក ឆក់ទៀតទាំងថ្ងៃ ត្រូវកូនប្រុសស្រី ជៀសកុំប្រាស្រ័យ នឹងជនចង្រៃ នេះដោយដាច់ខាត ។
ឡត
នាមសព្ទ
(ស. ហ្ល្ចត អ. ថ.ហ្លត “លំផូង; បំពង់តូច; . . . ”)បំពង់តូចមានប្រហោងរហូត សម្រាប់ដាក់ប្រហកខាងក្នុងប្រហោងអ្វីៗ
ឡតស្ពាន់ ។
អាកាស
នាមសព្ទ
(បា. ; សំ. អាកាឝ) ប្រទេសវាលល្ហល្ហេវធ្លុងត្លេវ, ទីវាលធេងទទេ, ចន្លោះធេងទទេ; លំហមេឃ; ទីឱកាសដែលមានផ្លូវខ្យល់; ចន្លោះដែលមានខ្យល់ចេញចូលបាន
សត្វហើរនាអាកាស, កណ្ដាលអាកាស ។
លំហមានខ្យល់, ផ្លូវខ្យល់
ទីនេះមានអាកាសល្អ, យកខ្យល់អាកាស, ហាលអាកាស ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អាកាសៈ, ដូចជា អាកាសកក្សា ( ––ក័ក-ក្សា ) កណ្ដាប់មេឃ ។ អាកាសកសិណ ( ––កៈ–– ) កសិណដែលមានអាកាសជាអារម្មណ៍ឬដែលយកអាកាសជាអារម្មណ៍ ។ អាកាសគង្គា គង្គានាអាកាស គឺធារទឹកឬធ្នារទឹកឯអាកាស (ទឹកក្នុងអាកាស) ។ អាកាសគាមិន ឬ–– គាមី អ្នកដែលទៅតាមអាកាសបាន គឺពួកសត្វដែលហើរបាន (ប្រើដោយសន្មតតាមសម័យនិយម, អ្នកជិះយន្តហោះ ក៏គួរហៅដូច្នេះបានដែរ; បើស្ត្រីជា អាកាសគាមិនី ។ វេវ. អាកាសយានិក; ––យានិកា) ។ អាកាសចរណ៍ ការត្រាច់តាមអាកាស; ការធ្វើដំណើរតាមអាកាសដោយយន្តហោះ ។ អាកាសជននិន ឬ ––ជននី ( ––ជៈនៈ–– ) ចន្លោះដែលខ្យល់ចេញចូលបាន, ចន្លោះសម្រាប់បញ្ចេញបញ្ចូលខ្យល់; ទ្វារ; បង្អួច ។ អាកាសដ្ឋកទេវតា (—ស័ត-ឋៈកៈ—) ទេវតាដែលស្ថិតឬអាស្រ័យនៅនាអាកាស ។ អាកាសទីប ឬ ––ប្រទីប ប្រទីបឬគោមដែលអុជដាក់កណ្ដាលវាលឬគោមដែលចងព្យួរនឹងដងខ្ពស់ក្នុងទីវាល ។ អាកាសទេស ឬ ––ប្រទេស ទីវាល; ទីទំនេរ ។ អាកាសធាតុ ធាតុអាកាស (រាប់បញ្ចូលក្នុងពួកធាតុ ៥ យ៉ាងគឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស) ។ អាកាសធាតុសាស្ត្រ វិទ្យាសាស្ត្រសម្រាប់សិក្សាពិនិត្យរិះរកខាងអាកាសធាតុ ។ អាកាសនិន្នាទ ឬ ––សព្ទ សូរគឹកកងឯអាកាសឬសូរសព្ទឯអាកាស (សូរផ្គរឬរន្ទះ) ។ អាកាសបថ (––បត់) ឬ ––មាគ៌ា ផ្លូវអាកាស ។ អាកាសបថិក (––ប៉ៈ––) ព្រះអាទិត្យ ។ អាកាសពទ្ធលក្ស ឬ ––ល័ក្ស (––ព័ត-ធៈល័ក) ការសម្លឹងស្ទង់មើលទៅទីឆ្ងាយ, ការស្ទង់ចម្ងាយ ។ អាកាសយាត្រា ការទៅដោយអាកាសយាន (ព. ស. ស. ) ។ អាកាសយាន យានដែលទៅតាមអាកាសបាន, យន្តហោះ (ព. ស. ស. ) អាកាសយានចរណ៍ (––នៈ––ច) ការត្រាច់ទៅដោយអាកាសយាន, ការធ្វើដំណើរតាមអាកាសដោយយន្តហោះ ។ អាកាសយានដ្ឋាន (—ន៉័ត-ឋាន) ឋាននៃអាកាសយាន, ចំណតអាកាសយាន, ទីសម្រាប់យន្តហោះចុះចតនិងចេញដំណើរទៅ ។ អាកាសយានវិជ្ជា ឬ ––វិទ្យា វិជ្ជាផ្នែកខាងធ្វើអាកាសយាននិងផ្នែកខាងត្រាច់ទៅឰដ៏អាកាស ។ អាកាសយានិក អ្នកទៅមកដោយអាកាសយាន, អ្នកជិះយន្តហោះ; អ្នកបើកបរយន្តហោះ; បើស្ត្រីជា អាកាសយានិកា (ព. ស. ស. ) ។ អាកាសវេហាស៍ (––ហ៊ា) កណ្ដាលអាកាស (ព. ទេ. ឬ ព. កា. ) ។ ម. ព. វេហា ឬ វេហាស៍ ផង ។ អាកាសស័យន៍ ឬ ––សយនៈ, ––សយនា (-សៈយ៉ៈន៉ៈ ឬ សៈយ៉ៈន៉ា) ការដេកហាលឬសំដិលខ្លួនកណ្ដាលវាល, ការដេកហាលអាកាស ។ អាកាសានញ្ចាយតន ឬ ––យតនៈ (––ន៉័ញ––ចាយ៉ៈតៈន៉ៈ) ការផ្គងអារម្មណ៍សំដៅឆ្ពោះត្រង់ទៅរកអាកាសរំពឹងរឿយៗថា “អាកាសឥតមានទីបំផុតៗ…” (ព. ពុ. ជាឈ្មោះនៃអរូបជ្ឈានទី ១ ក្នុងអរូបជ្ឈាន ៤) ។ ល ។ (ព. កា. ប្រើជា អាកាសេ “នាអាកាស, ក្នុងអាកាស” ឬ អាកាសោ, អាកាសា “អាកាស” ក៏បាន) ។