ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់សប្ដាហ៍នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឈានដល់ សប្ដាហ៍ទី១៣ ហើយ។ ព្រឹត្តិការណ៍នេះ មានក្រុមបាល់ទាត់ចំនួន ២០ ក្រុម ចូលរួម។
សម្រាប់ការប្រកួត នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ រួមមាន សូហ្វីយ៉ាប៉ៃលិន ជួបប្រកួតជាមួយក្រុមខេត្តបន្ទាយមានជ័យ និងក្រុមយុវជនខេត្តបាត់ដំបង ប្រកួតជាមួយ ក្លិបបាល់ទាត់ឈើគុំ ខេត្តពោធិ៍សាត់។

ចំពោះថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ ក៏មានចំនួន ២ ប្រកួតដែរ គឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ប្រកួតជាមួយសមាគមកីឡាខេត្តមណ្ឌលគិរី និងក្រុមព្រះវិហារ អេហ្វស៊ី ប្រកួតជាមួយក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ៕ V / N