​ប្រជាពលរដ្ឋ​សម្រុក​ចេញទៅ​បណ្ដា​ស្រុកកំណើត​ដើម្បី​ចូលរួម​បោះឆ្នោត

922
ចែករម្លែក

​ភ្នំពេញៈ​ក្រោយ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត របស់​គណបក្សនយោបាយ​នានា​ទាំង​២០ ដែលមាន​តំណាង​បេក្ខជន​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត និតិ​កាល​ទី​៦ នៃ​រដ្ឋសភា ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។

​គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ​បោះឆ្នោត មាន​ទាំង​សិស្ស និស្សិត បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន ជា​កម្មករ កម្មការិនី យ៉ាងច្រើន​កុះករ​នូវ​ទូទាំងប្រទេស រហូតមកដល់​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។

​គឺមាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា បាននាំគ្នា​ធ្វើដំណើរ​ចេញទៅ​ស្រុកកំណើត ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​នៅតាម​មណ្ឌល​រៀងៗ​ខ្លួន ដើម្បី​សម្ដែង​ពី​ឆន្ទៈ ក្នុងការ​ជ្រើសរើស​មេដឹកនាំ សម្រេច​ជោគវាសនា​ប្រទេសជាតិ នាឱកាស​ប្រាំ​ឆ្នាំ​ម្ដង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ស្អែក​នេះ​។​

​នៅ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ តាម​បណ្ដា​ផ្លូវជាតិ​ធំៗ​មួយចំនួន ដូចជា​ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ គេ​សង្កេតឃើញ​មាន​ក្រុមកម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ អ្នកដំណើរ​ផ្សេងទៀត​។ពិតជា​មមាញឹក​ញាប់ដៃ ញាប់ជើង ក្នុង​ការរក​មធ្យោបាយ​ធ្វើដំណើរ ចេញទៅ​លំនៅស្ថាន តាម​បណ្តា​ចំណតរថយន្ត​ផ្សារ​ថ្មី ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​ដើម​គរ និង​បណ្តា​ចំណតរថយន្ត​ដ៍ទៃទៀត សុទ្ធ​តែមាន​ភាពសប្បាយ​រីករាយ​ដូចៗ​គ្នា ។

ដោយមាន​កម្លាំង​សមត្ថកិច្ច​ចេញ​ជួយ​អន្តរាគមន៍ សម្រួល​ចរាចរណ៍​ឲ្យ​រថយន្ត​បានធ្វើ​ដំណើរ​ឆាប់រហ័ស ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ទៅ​ចូលរួម​បោះឆ្នោត​ទាន់ពេលវេលា​។​

​ទោះបីយ៉ាងណា ទាំង​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី យ៉ាង​សន្ធឹកសន្ធាប់ ទាំងចាស់​ក្មេង ដែល​គ្រប់​អាយុ​បោះឆ្នោត​នាំគ្នា​ធ្វើដំណើរ​តាមរយៈ​រថយន្ដឈ្នួល​ស​ម្រុ​ក​ចេញទៅ​តាម​តាម​បណ្ដា​ខេត្ត​នានា​សំដៅ​លំនៅដ្ឋាន​ដើម្បី​ចូលរួម​បោះឆ្នោត​និតិ​កាល​ទី​៦​នៃ​រដ្ឋសភា​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​សម្រេច​នូវ​ជោគវាសនា​ប្រទេសជាតិ​ដែល​ពួកគាត់​ជឿទុកចិត្ត​អាចជួយ​ឲ្យ​ជីវភាព​ប្រសើរឡើង និង​រស់នៅ​ប្រកបដោយ​សុខដុមរមនា​គឺជា​ការបញ្ជាក់​ឲ្យ​ឃើញ​ពី​គុណ​តម្លៃ​នៃ​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ពួកគាត់​រៀងៗ​ខ្លួន​៕S/

​ប្រជាពលរដ្ឋ​សម្រុក​ចេញទៅ​បណ្ដា​ស្រុកកំណើត​ដើម្បី​ចូលរួម​បោះឆ្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម