ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង .២០៦ ការិយាល័យ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ញ៉ាំងឱ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ប្រសើរ គ្មានអំពើហិង្សា និងគ្មានបញ្ហាអសន្តិសុខណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ៕/PC