ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានប្រកាសថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីនៃក្រុមការងារគណបក្សចុះជួយ ,គណបក្សមូលដ្ឋាន សមាជិកគណបក្ស អ្នកបោះឆ្នោតនិងអ្នកពាក់ព័ន្ធនឹងការបោះឆ្នោតនៅទូទាំងខេត្តដែលបានខិតខំទៅបោះឆ្នោត ,នាំអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវដែលនាំអោយគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ។
កម្មវិធីថ្លែងអំណរគុណ ការប្រសិទ្ធពរជ័យនិងជប់លៀងអាហារផងនោះបានធ្វើឡើងនារាត្រីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនាផ្លូវជាតិលេខ៥ភូមិគោរដ្ឋានក្រុងសិរីសោភ័ណ ។
លោកអ៊ុំរាត្រី ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានថ្លែងថា “ក្នុងនាមគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ លោកឧកញ៉ា លោក លោកស្រី ក្រុមការងារគ្រប់លំដាប់ថ្នាក់និងសមាជិកសមាជិកា នៃគណបក្សប្រជាជនទាំងអស់ អាជ្ញាធរគ្រប់ថ្នាក់ កម្លាំងប្រដាប់អាវុធ មន្ត្រីការិយាល័យបោះឆ្នោត អ្នកសង្កេតការ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការគ្នាបានយ៉ាងល្អធ្វើអោយដំណើរការនៃការបោះឆ្នោត នៅខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបាន “។
លោកអ៊ុំ រាត្រី បានបន្តថា “ការចូលរួមគាំទ្រយ៉ាងច្រើនកុះករគ្រប់ស្រុក/ក្រុង ឃុំសង្កាត់ និងភូមិទូទាំងខេត្ត ប្រកបទៅដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ ” ។
លទ្ធផលក្រៅផ្លូវការ ខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលប់ដោយគ្រប់គ្រង ៦/៦អាសនៈនៃអ្នកតំណាងរាស្ត្ររបសរដ្ឋសភានៅមណ្ឌលខេត្តបន្ទាយមានជ័យ ។
ចំណែកលទ្ឋផលជ័យលាភីសម្រាប់គណបក្សគិតជាភាគរយ គឺស្រុកម៉ាឡៃស្ថិតនៅលំដាប់ទី ១ ។ P / N