​ប្រកាស​រក​ជនបង្ក​បើក​រថយន្តបុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​នៅ​ក្រុង​ស្ទឹងត្រែង

816
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​បុរស​ម្នាក់​បើក​ម៉ូតូ​តាមផ្លូវ​ដល់​មុខ​ម​ជ្ឃ​មណ្ឌល​ក្លិប​កម្សាន្ត​កាឡាក់ស៊ី​ក៏ត្រូវ​រថយន្តបុក​បណ្តា​ល​ឱ្យ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​។

​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បានប្រកាសថា​សូម​បងប្អូន​រស់នៅក្នុង​ខេត្តស្ទឹងត្រែង ជួយផ្ដល់​ព័ត៌មាន​ផង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅមុខ​កាឡាក់ស៊ី នា​យប់​ថ្ងៃទី​២៧​ខែ​កក្ដ​ដា ឆ្នាំ​២០១៨​នៅវេលា​ម៉ោង​២២.១៥​នាទី។

រវាង​រថយន្ដ​ម៉ាក HIGHLANDER ពាក់​ផ្លាកលេខ​ភ្នំពេញ 2AD . 8127 និង ម៉ូតូ សេ​១២៥ ដោយ​គ្រោះថ្នាក់​រួច រថយន្ត​ខាងលើ​បាន​បើក​រត់​គេចខ្លួនបាត់ មិន​ទទួល​ការខុសត្រូវ ចំណែក​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់​នៅនឹងកន្លែង​កើតហេតុ រីឯ​ម៉ូតូ​ខូច​ធ្ងន់ ។

បើ​បងប្អូន​ស្គាល់​ឬ​ឃើញ​ជួយ​ផ្ដល់ដំណឹង ឬ​ខ​មិន ប្រាប់​ផង ដើ​ប្បី​ចាប់​អ្នកបើកបរ​រថយន្ត យកមក​ដោះស្រាយ​ទៅតាម​ច្បាប់​៕S

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ