ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:ដើម្បីឲ្យនៅតាមវត្តអារាមនៃព្រះពុទ្ធសាសនាមានសេចក្តី សុខស្ងប់ស្ងាតសក្តិសមជាទីគោរពសក្ការ: មានសន្តិភាព មានសេចក្តីរុងរឿងគ្មានអធិករណ៍កើតឡើង គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អរវាងព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាពុទ្ធបរិស័ទ ។ពោលគឺត្រូវ មានអាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ ។
នេះបើតាមព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ ដែលនិមន្តជាអធិបតីក្នុងពិធីប្រកាសតែងតាំងគណៈសង្ឃអាចារ្យគណៈកម្មការវត្តសុភមង្គលសង្កាត់អូបអំបិលក្រុងសិរីសោភ័ណ្ឌនៅថ្ងៃទី២ ៥ខែកក្កដាឆ្នាំ២០២៣ ។
លោកអាចារ្យខេត្ត ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ក៏ស្រដៀងលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បាននិយាយថា ពិធីប្រកាសតែងតាំងអាចារ្យគណៈកម្មការនៅថ្ងៃនេះគឺមានសារៈសំខាន់ដោយមើលឃើញនូវតថភាពជាក់ស្ដែងនៃសង្គមខ្មែរនាពេលបច្ចុប្បន្ននេះមានការគោរព។
លោក ស្រេង សុផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី ទទួលបានភាពជោគជ័យ។
ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា តម្លៃនៃព្រះពុទ្ធសាសនាសម្រាប់ ឱ្យមនុស្សគ្រប់រូបស្គាល់នូវសីលធម៌គុណធម៌កំចាត់ភាពល្ងង់បង្កើតនូវអ្នកប្រាជ្ញ ដូចបានដឹងហើយថា ទីអារាមគឺជាកន្លែងបណ្ដុះនូវបញ្ញាញ្ញាណ ៕សរន