ដោយ៖តារារិទ្ធ/ភ្នំពេញ៖មុខនេះរដ្ឋាភិ បាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន បានប្រកាសហើយដឹង ថាសម្ដេចនឹងធ្វើការបកស្រាយអំពីការបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃ ៣ សីហា ខាងមុខក្នុងពិធីសម្ពោធផ្លូវក្រវាត់ក្រុង ។
ក្នុងសារជាសំឡេងជូនចំពោះកម្មករកម្មការិនីនាព្រឹកថ្ងៃទី ២៦ ខែកក្កដា ២០២៣ នេះសម្តេចតេជោ ហ៊ុន សែន បានសុំការអនុគ្រោះពីកម្មករកម្មការិនីទាំងអស់ដែ លមិនបានចុះសួរសុខទុក្ខតាមការសន្យាក្រោយបោះឆ្នោតប៉ុន្តែដោយសារកត្តាពេល វេលានិងកត្តានៃការរៀបចំរដ្ឋាភិ បាលថ្មី។សម្តេចបន្តថាសម្តេចនឹងបកស្រា យបញ្ហានេះនៅថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២៣ខាងមុខនេះនៅពេលសម្ពោ ធផ្លូវក្រវាត់ក្រុង ។
សម្តេចតេជោ ហ៊ុន សែន មានប្រសា សន៍ថា៖”សូមគោរពជូនក្មួយៗកូនៗកម្មករកម្មការិនីទាំងអស់កាលពីចុះសួរសុខទុក្ខសំណេះសំណាល កម្ម ករកម្មការិនីនៅតាមរោងចក្រទាំង អស់ខ្ញុំបានសន្យាថាឆ្នោតហើយនៅត្រឹមថ្ងៃទី ២៧ ខែកក្កដាខ្ញុំនឹងចាប់ ផ្ដើមចុះសួរសុខទុក្ខកម្មករបន្តទៀតនៅ ១០ គោលដៅក្នុងរាជធានីខេត្តផងដែរប៉ុន្តែដោយសារកត្តាពេលវេ លានិងកត្តានៃការរៀបចំរដ្ឋាភិបាលថ្មី “។
សម្តេចតេជោ ហ៊ុន សែន បន្តថា”ខ្ញុំសូមអភ័យទោសពីកម្មករកម្មការិនីទាំងអស់ដែលមានការអាក់ខានមិន បានទៅសួរសុខទុក្ខតាមការសន្យា ប៉ុន្តែត្រូវលើកពេលតែក្រោយការបង្កើ តរដ្ឋាភិបាលថ្មីព្រោះឥឡូវនេះស្ថិត នៅក្នុងដំណាក់កាលរដ្ឋាភិបាលចាំ ផ្ទះ។ខ្ញុំចង់ឱ្យអ្វីៗកើតឡើងនៅក្នុងដំណាក់កាលរាជរដ្ឋាភិបាលថ្មីដែលត្រូវជួបចំពោះក្មួយៗកូនៗចៅជាកម្ម ករកម្មការិនីទាំងអស់ដូច្នេះសូមបញ្ជា ក់ឡើងវិញថាយើងនឹងជួបគ្នានៅក្រោ យការបង្កើតរាជរដ្ឋាភិបាលថ្មី លទ្ធ ភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី ទៅសួរសុខទុក្ខកម្មករកម្មការិនីរបស់យើងជំនួសនាយករដ្ឋមន្ត្រីចាស់ ដែ លនេះជាលទ្ធភាពដែលអាចកើត ឡើងនៃរាជរដ្ឋាភិបាលថ្មីដែលមានទាំងនាយករដ្ឋមន្ត្រីថ្មីហើយខ្ញុំនឹងមិន ទៅណាទេខ្ញុំនឹងបកស្រាយបញ្ហានេះនៅថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២៣ ខាងមុខនេះនៅពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុង ។ ខ្ញុំនឹងនិយាយរឿងនេះនៅពេលនោះ។តែចាំបាច់ខ្ញុំត្រូវចេញសារដោយ សារខ្ញុំមានគម្រោងទៅជួបជាមួយនឹងកម្មករកម្មការិនីនៅថ្ងៃទី ២៧ ខែកក្កដា ខាងមុខនេះប៉ុន្តែត្រូវបានអាក់ខាននិងលើកពេល “៕