ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ Tiger Futsal 2023 សម្រាប់ថ្ងៃទី៣០ កក្កដានេះ នឹងឈានដល់សប្ដាហ៍ទី២ នៃដំណាក់កាលទី២ ហើយ។

ក្រុមខ្លាំងទាំង ៦ ដែលឆ្លងផុតដំណាក់កាលទី១ កាលពីការប្រកួតក្នុងដំណាក់កាលទី២ សប្ដាហ៍ទី១ មានតែក្រុម Ov Mal FCមួយប៉ុណ្ណោះដែលរកបាន ៣ ពិន្ទុ ហើយក៏មាន តែ Down Town Sport មួយប៉ុណ្ណោះ ដែលមានសូន្យពិន្ទុ។

ចំពោះ ៤ ក្រុមទៀត សុទ្ធតែរកបានមួយពិន្ទុដូចគ្នា ក្រុមទាំង៤នេះ មាន Avatar FC- មានបំពងក្ដៅស្រួយ- មីហឹរ Seoul Young Gun និងក្រុម Tai Chi FT ។

សម្រាប់ថ្ងៃទី៣០ កក្កដា ខាងមុខនេះ ក្រុម Avatar FC ប្រកួតជាមួយក្រុមមាន់បំពង ក្ដៅស្រួយ ដែលក្រុមទាំង២នេះ មានមួយពិន្ទុ ក្នុងដៃដូចគ្នា ។ ក្រុម Down Town Sport ដែលមានសូន្យពិន្ទុ ប្រកួតជាមួយក្រុមមីហឹរ Seoul Young Gun ដែលមានមួយពិន្ទុក្នុងដៃ និងមួយប្រកួតទៀត ក្រុម Ov Mal FC​ ដែលមាន ៣ ពិន្ទុ ក្នុងដៃ ប្រកួតជាមួយក្រុម Tai Chi FT ដែលមានមួយពិន្ទុក្នុងដៃ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Futsal 2023 ធ្វើឡើង ដើម្បីរៀបចំក្រុមជម្រើស ជាតិមួយ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ AFC Futsal Asian Cup 2024 ដែលមានប្រទេសចំនួន ៣១ ក្រុម ចូលរួម ដែលការប្រកួតចែកចេញជា ៨ ពូល ដោយកម្ពុជា ស្ថិតនៅពូល G ជាមួយក្រុមម្ចាស់ផ្ទះ អ៊ូបេគីស្ថាន អុីរ៉ាក់ និងម៉ាឡេស៊ី៕ V / N