ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នដែលបង្ហាញ ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានឱ្យដឹងថា ក្នុង ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពី ថ្ងៃទី២៣ ខែកក្កដានោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦.៣៩៨.១៩៣នាក់ ស្មើនឹង៨២,៣០ភាគរយ នៃសំឡេងឆ្នោត បានការទាំងអស់។ចំណែកគណបក្សហ៊្វ៊ុនស៊ិនប៉ិចឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩,២២ភាគរយ។
តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅ បោះឆ្នោត មាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩ភាគរយ ខណៈ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ជាង ៩,៧លាននាក់៕សរន/PC