ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឲ្យដឹងថាសម្រាប់ការបង្កើតរាជរដ្ឋា ភិបាលនៅថ្ងៃមុខនេះសម្ដេចមិនធ្វើជានាយករដ្ឋមន្ត្រីបន្តនោះទេគឺលោក ហ៊ុន ម៉ាណែត និង ក្លាយជានាយករដ្ឋមន្ត្រី ។
នៅក្នុងសេចក្តីថ្លែងសារពិសេសនារសៀ លថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែនបានប្រកាសថាសម្តេចនឹងឈប់ពីនាយករដ្ឋមន្រ្តីហើយលោក ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្រ្តី ។
សម្តេចតេជោបានបន្តថាសភាពការណ៍ គឺបានតម្រូវឲ្យត្រូវធ្វើការរៀបចំរាជរដ្ឋា ភិបាលថ្មីចាប់ពីដើមអាណត្តិនេះទៅដើ ម្បីធានានូវភាពរលូននៃដំណើរការរាជរដ្ឋាភិបាលដែលគ្មានអាក់ខាន។
សម្តេចតេជោបន្តថាប្រសិនបើសម្តេចបន្តធ្វើក្នុងរយៈពេលមួយឆ្នាំឬពីរឆ្នាំរួចហើយទើបលាលែងចេញពីតំណែងសភាពការ ណ៍និងមានអស្ថិរភាពក្នុងមួយរយៈការ ដូច្នេះវាមានការចាំបាច់ណាស់ដើម្បីឲ្យគណៈរដ្ឋមន្ត្រីថ្មីមួយដែលសុទ្ធតែភាគច្រើនគឺជាមនុស្សវ័យក្មេងទទួលបាននូវកិច្ចការដែលត្រូវសម្រាប់តែថ្ងៃអនាគតសម្តេចសុំនៅពីក្រោយខ្នង ។
បើតាមសម្តេចក្នុងនាមជាប្រធានគណ បក្សកាន់អំណាចសម្តេចអាចគ្រប់គ្រងនយោបាយហើយសម្តេចអាចធ្វើជាប្ រធានព្រឹទ្ធសភាហើយសម្តេចក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ៕