ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់រដ្ឋមន្រ្តីទាំងអស់ ដែលមិនបានទទួលតំណែងក្នុងរាជរដ្ឋាភិបាលថ្មីមេត្តាយោគយល់។យើងត្រូវតែមានការលះបង់ហើយដែលអ្នក ដែលលះបង់ធំជាងគេគឺខ្លួនសម្តេច។ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែនបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជា តិនៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ។
សម្តេចតេជោថ្លែងថា៖”សូមស្នើដល់បងប្អូនរដ្ឋមន្ត្រីទាំងឡាយដែលមិនបន្តតំណែងក្នុងរដ្ឋមន្ត្រីបន្តទៅទៀតសូមមេត្តាយោគយល់យើងត្រូវតែមានការលះបង់ហើយអ្នកដែលលះបង់ធំជាងគេគឺខ្លួនខ្ញុំ។បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជាពេលអត់មានអំណាចបញ្ជានោះគឺជាការលះបង់ហើយ។ដូច្នេះសូមរដ្ឋមន្រ្តីនានាដែលមិនទទួលដំណែងជារដ្ឋមន្ត្រីតទៅទៀតអង្គុយនៅក្នុងសភា។ជាតំណាងរាស្រ្តព្រោះពួកយើងចាស់ៗណាស់ហើយ។មួយចំនួនទៀតក៏អាចទៅជាទីប្រឹក្សារាជរដ្ឋាភិបាលនៅមួយចំនួនទៀតក៏អាចក្លាយជាសមា ជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ។យើងនឹងពិនិត្យមើលនៅពេលក្រោយ”។
សម្តេចបន្តថារដ្ឋមន្រ្តីមួយចំនួនមិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេយើងអាចឈរឈ្មោះជាសមាជិកព្រឹ ទ្ធសភាព្រោះសមាជិកព្រឹទ្ធសភាយើងមួយចំនួនមានអាយុ ៨០ ឬកៀកនិង ៨០ ឆ្នាំដែលជាការល្មមនឹងចាកចេញ។ បើទោះបីព្រឹទ្ធសភាត្រូវមានអាយុច្រើនក៏ប៉ុន្តែអាយុច្រើនហួសក៏មិនអាចធ្វើការកើតដែរយើងត្រូវគិតអំពីសុខភាពនិងអ្នកបន្តវេនជំនាន់ក្រោយ ៕សរន