រលំ​បាក់​ផ្ទះ​ជាច្រើន​ដោយសារ​ភ្លៀង​ខ្លាំង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​៣៧​នាក់​

1012
ចែករម្លែក

ក្រុមន្ត្រី​បាននិយាយនៅថ្ងៃសៅរ៍ទី២៨ខែកក្កដាថា មនុស្សយ៉ាងតិណាស់ចំនួន៣៧នាក់ បានស្លាប់នៅក្នុងស​ប្តាហ៍នេះ នៅពេលភ្លៀងធ្លាក់ខ្លាំង បានប​ណ្តាលឱ្យផ្ទះជាច្រើនដួលរលំ​បាក់និងបង្កជាទឹកជំនន់ខ្លាំងនៅប្រទេសឥណ្ឌាភាគខាងជើង។

ក្រុមមន្ត្រីអាកាសធាតុបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងរយៈពេល៤៨ម៉ោងក្រោយនេះនៅរដ្ឋUttar Pradesh ។

លោកAwanish Awasthi អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការស្លាប់មនុស្សទាំងនេះ បានកើតឡើងចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ ។ ភាគច្រើននៃអ្នកស្លាប់ទាំងនេះ គឺបានស្លាប់កាលពីថ្ងៃសុក្រនៅទីក្រុងAgra នៅរដ្ឋUttar Pradesh ។ សាលារៀនមួយចំនួនត្រូវបានបិទ ខណៈដែលក្រសួងឧតុនិយមឥណ្ឌា​ បានចេញការព្រមាន
ឱ្យ​ប្រុងប្រយ័ត្នអំពីភ្លៀងធ្លាក់ខ្លាងបន្ថែមទៀត។

ជាធម្មតា រដូវភ្លៀងនេះ មានរយៈពេលរហូតដល់ខែតុលា៕

ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្លូវមួយ នៅទីក្រុងGreater Noida នៅរដ្ឋUttar Pradeshកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម