ខួប​មិត្តភាព​ទី​៦០ រវាង​កម្ពុជា​-​ចិន លើកយក​ពី​តំបន់​ក្វាង​ស៊ី ដាក់​ជា​ចំណុច​ទាក់ទាញ​ទេសចរណ៍​សម្រាប់​កម្ពុជា​

1739
ចែករម្លែក

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ស្ថានីយទូរទស្សន៍ Nice TV បានរៀបចំ​កម្មវិធី​សម្ពោធ “​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ផ្សព្វផ្សាយ​ទេសចរណ៍​ក្វាង​ស៊ី​ស្នាក់ការ​នៅ​កម្ពុជា​” ក្រោម​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ទាំង​ខាង​កម្ពុជា និង​ភាគី​មកពី​ប្រទេស​ចិន ជាច្រើនរូប​ផងដែរ​។​

​លោក ប្រាក់ វុទ្ធី អនុប្រធាននាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ចំនួន​អ្នកទេសចរ​មាន​ប្រមាណ ៥.៦​លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន​មាន​រហូត​ទៅដល់​១.២​លាន​នាក់ ដែលមាន​កំណើន​ទៅដល់​៤៧.៩% ហើយ​រំពឹងថា ទេសចរណ៍​ចិន​ឡើង​ដ​លើ​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​។ អ្នក​ទេសចរណ៍​ចិន​មានការ​កើនឡើង​យ៉ាងខ្លាំង ធ្វើ​ឲ្យ​កម្ពុជា​យើង​បាន​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ផងដែរ ដោយ​យើង​មិនមែន​ទទួល​តែ​ទេសចរណ៍​ចិន​មួយ​ទេ គឺ​ទេសចរណ៍​ប្រទេស​ផ្សេងទៀត​។​

​លោក​អនុប្រធាន​រូបនេះ​បន្តទៀតថា​បញ្ហា​ដែល​ជួប​មានការ​ស្នាក់នៅ​ហូបចុក​និង​ការធ្វើដំណើរ​ផ្សេងៗ​ទៀត​។​យើង​បាន​ប្រឈម​បញ្ហា​មួយ​ដែរ​ដោយសារតែ​ទេសចរ​ចិន​កើន​ទេសចរ​វៀតណាម​ធ្លាក់ចុះ​បន្តិច​។ ការ​ថយ​ទេសចរ​វៀតណាម មិនមែន​គេ​មិន​ចង់​មក​កម្ពុជា​ទេ ព្រោះ​ចិន​មក​ច្រើន ទើប​កក់​បន្ទប់​ច្រើន​នាំអោយ​ពិបាក​។ ដូចនេះ​ខាង​កម្ពុជា​យើង​កំពុង​កសាង​សណ្ឋាគារ​ផ្សេង និង​កំពុង​អភិវឌ្ឍ​ព្រមទាំង​ផ្លូវ​ផ្សេងៗ​ទៀត ហើយ​ឃើញថា តាម​ភោជនីយ​ដ្ឋា​ឬ​អាកាសយានដ្ឋាន​ឃើញថា ប្រើប្រាស់​ភាសា​ចិន​ច្រើន​។ ឆ្នាំ​២០១៨​នេះ ជា​ខួប​ការទូត​លើក​ទី​៦០​រវាង​កម្ពុជា​ចិន ក្នុងនោះ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​កិត្តិយស ក្នុងការ​ចូលរួម​តាំងពិព័រណ៍​អាស៊ាន ឆាយ​ណា​អ៊ី​ច​ស្ពូ​រលើ​ក​ទី​១៥​។​

​កម្មវិធី​សម្ពោធ​នេះ ជា​សញ្ញា​ដ៏​សំខាន់​ក្នុងការ​បង្ហាញ​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​វិស័យ​ទេសចរណ៍វប្បធម៌​រប​ស់​ខេត្ត​ក្វាង​ស៊ី និង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍ តាម​គោលដៅ​រវាង​ប្រទេស​ទាំង​២​។​

​លោកស្រី HU JING BO អគ្គនាយករង នៃ​គណៈកម្មាការ​ធិ​ការ​ទេសចរណ៍​ចិន​ក្វាង​ស៊ី បាន​មានប្រសាសន៍​ដែរ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​វប្បធម៌​វ័យ​ចំណាស់​មាន​បឹង​ទន្លេសាប ប្រាសាទអង្គរវត្ត ព្រះបរមរាជវាំង ក៏ដូចជា​វិមានឯករាជ្យ​ប៉ុណ្ណោះ​ទេ​ទាំងនេះ​ជា​តំបន់​ទេសចរណ៍​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ធនធាន​រ៉ែ និង​ជា​តំបន់​ត្រូ​ពិ​ក​ផងដែរ​។ ប្រទេស​កម្ពុជា គឺជា​មិត្តភក្តិ​ដ៏​ល្អ​ស្មោះត្រង់ ក៏ដូចជា​ដៃគូ​សហការ​ដ៏​ល្អ​មួយ​។​

​លោកស្រី​បន្តថា សម្រាប់​តំបន់ស្វ័យយ័ត​ក្វាង​ស៊ី ជា​តំបន់​មួយ​នៃ​ប្រទេស​ចិន ស្ថិតនៅ​ខាងលិច​ឈាង​ខាងត្បូង ជិត​ព្រំប្រទល់​ប្រទេស​វៀតណាម​មាន​ទេសភាព​ស្រស់ស្អាត​ស្រស់បំព្រង​។ ក្វាង​ស៊ី​ជា​តំបន់​មួយ ដែលមាន​ផ្ទៃក្រឡា​ជាប់​នឹង​តំបន់​ធនធាន និង​ទេសចរណ៍​សម្បូរបែប​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្វាង​ស៊ី​បាន​យកចិត្តទុកដាក់​ទៅលើ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ ចាត់ទុក​វិស័យ​ទេសចរណ៍​ក្នុងការ​អភិវឌ្ឍន៍​។ មាន​ការដើរ​កម្សាន្ត​តាម​សមុទ្រ​ចិន ដំណើរ​កម្សាន្ត​បែប​អេកូឡូស៊ី​ទេសចរណ៍​ធ្វើ​ឲ្យ​កិត្តិនាម​ក្វាង​ស៊ី​ល្បីឈ្មោះ​ពេញ​ពិភពលោក​។ ចំនួន​អ្នក​ទេសចរណ៍​មក​ទស្សនា​នៅ​ខេត្ត​ក្វាង​ស៊ី និង​ស្នាក់​នៅមាន​ចំនួន​៥០០​ម៉ឺន​នាក់ ហើយ​ប្រទេស​កម្ពុជា​តែងតែ​ជា​ប្រភព​ទេសចរណ៍​សំខាន់​មួយ​ក្នុង​តំបន់​ក្វាង​ស៊ី​ផងដែរ​។ ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរណ៍​កម្ពុជា​ទៅ​ក្វាង​ស៊ី​មាន​ចំនួន​១.៣៣​លាន​នាក់ ស្រប​នឹង​កំណើន​៥៨.១% នៅ​ពាក់កណ្តាល​ដើមឆ្នាំ​នេះ មាន​ចំនួន​ភ្ញៀវ ៨.៨១៥​នាក់ ស្រប​នឹង​កំណើន​៤៤.៨%៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម