ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ភាគីកម្ពុជា-ថៃ បានប្រារព្ធពិធីសម្ពោធបើកជាផ្លូវការ នូវការដឹកជញ្ជូនតាមផ្លូវដែក គឺរថភ្លើងដឹកជញ្ជូន ទំនិញរបស់ក្រុមហ៊ុន PTT Group Railway ពីប្រទេសថៃ មកកម្ពុជា ផ្លូវម៉ាប់តាភុត – ខ្លងលឹក – ប៉ោយប៉ែត – ភ្នំពេញ ដោយក្រុមហ៊ុន ភីធីធី សាធារណៈ លីមីតធីត សហការជាមួយក្រុមហ៊ុន Global Multimodal Logistics Company Limited (GML) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន PTT ។
បើតាមការប្រកាសព័ត៌មានមួយ បានបង្ហាញថា ក្រុមហ៊ុន នឹងធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ក្នុងទម្រង់ជាច្រើន និងវេទិកាភស្តុភារទូលំទូលាយ ជាមួយនឹងបេសកកម្ម ដើម្បីជំរុញទម្រង់ ផ្សេងៗ នៃសេវាកម្មដឹកជញ្ជូន ប្រើប្រាស់ប្រព័ន្ធផ្លូវដែក របស់ប្រទេសថៃ ជាអ័ក្សផ្លូវរថភ្លើង រដ្ឋថៃ (SRT) គយ Aranyaprathet ហើយសម្ព័ន្ធធុរកិច្ចភស្តុភារបានគាំទ្រដល់ពិធីសម្ពោធការដឹកជញ្ជូនតាមរថភ្លើងពីប្រទេសថៃ មកកម្ពុជា។
សម្រាប់ការបើកដំណើរការរថភ្លើងដំបូងគេដឹកជញ្ជូនទំនិញតាមរថភ្លើងពីប្រទេសថៃ មកកម្ពុជានេះ វាបានបង្ហាញពីកិច្ចសហប្រតិបត្តិការ ទាំងផ្នែកសាធារណៈ និងឯកជន ក្នុងការជំរុញឱ្យមានគំរូដឹកជញ្ជូនចម្រុះ ដោយប្រើប្រព័ន្ធផ្លូវដែក បានកសាង និងពង្រីក បណ្តាញផ្លូវដែក ក្នុងតំបន់អាស៊ាន បង្កើតជម្រើសដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព សម្រាប់ពាណិជ្ជករ រវាងប្រទេសថៃ និងកម្ពុជា និងក៏បង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម របស់ប្រទេសថៃ នាពេលអនាគត ។
លោក ងួន កុសល ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រី អ្នកពាក់ពាក់ព័ន្ធ ដែលជាដៃគូអាជីវកម្មដឹកជញ្ជូន ក៏មានវត្តមានដែរ ។
នៅថ្ងៃនេះ ខ្សែរថភ្លើងដឹកទំនិញដំបូង បានឆ្លងកាត់ស្ពានដែកអូរជ្រៅ ដែកកំណត់ខ្សែចែក ព្រំដែន កម្ពុជា ថៃ ចាប់តាំងពីផ្លូវដែក ប្រទេសទាំងពីរនេះ បានភ្ជាប់និងដាក់ឱ្យដំណើរការ ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ កន្លងមក ៕ V / N