ដោយ៖តារារិទ្ធ/ភ្នំពេញ ៖នាយប់ថ្ងៃ ទី២៦ខែកក្កដាឆ្នាំ២០២៣សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះមេដឹកនាំចំនួន៣ ប្រទេសនោះគឺប្រទេសវៀតណាម, ប្រទេ សឡាវនិងប្រទេសចិនដែលបានទូរស័ព្ទនិងផ្ញើសារជូនពរសសម្ដេចក្នុងឱកាសដែលគណបក្សប្រជាជនទទួលបានជ័យ ជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណា ងរាស្រ្តអាណត្តិទី៧ ។
សម្ដេចតេជោបានសរសេរនៅក្នុងបណ្ដា ញទំនាក់ទំនងសង្គម Twitter ថា “ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមដែលបានហៅទូរស័ព្ទមកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ខែកក្កដាឆ្នាំ ២០២៣កន្លងទៅ។ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ឡាវដែលបានផ្ញើសារតាមរយៈតេឡេក្រា មមកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ខែ កក្ក ដា ឆ្នាំ២០២៣” ។
សម្ដេចបានសរសេរបន្តថា “ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរសព្ទនិងផ្ញើសារមកជូនពរក្រៅផ្លូវការគឺជាកាយវិការមិត្តភាពស្រឡា ញ់រាប់អានគ្នាបន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមមួយនិងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ “ខ្ញុំក៏សូមអរគុណចំពោះឯកឧត្តមប្រធានាធិ បតីនិងឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋប្រជាមានិតចចិនដែលផ្ញើសារលិខិតមកជូនពរខ្ញុំក៏ដូចជាគណបក្សប្រ ជាជន។សម្រាប់ជោគជ័យនៃការបោះ ឆ្នោត”។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា “គ.ជ.ប” បានឲ្យដឹងថាប្រជាពល រដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតចំនួន ៨,២១៣,២៦០ នាក់ ស្មើនឹង ៨៤.៥៨ ភាគរយបានចេញ ទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ។ តួលេខមិនទាន់ផ្លូវការបានបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៨២ភាគរយ ៕