ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាបង្ហាញម៉ូតលើវេបសាយ OnlyFans រកចំណូលបានដល់ទៅ ៤០.០០០ ដុល្លារក្នុងមួយខែ ក្នុងនាមជា “មិត្តស្រីអាជីព” ដល់បុរសឯកោតាមអ៊ីនធឺណិត។
នាងគិតថ្លៃពីបុរសៗទាំងនោះសម្រាប់ការផ្តល់ “ការគាំទ្រផ្លូវអារម្មណ៍” “ការជជែកកម្សាន្តអារម្មណ៍” និង “ការភ្ជាប់ទំនាក់ទំនងជាមួយគ្នាពិតៗ”។
ហើយជាមួយនឹងប្រាក់ចំណូលទាំងអស់ដែលនាងរកបាន នាង ជេនណា ម៉ាឌីសុន (Jenna Madison) អាយុ ៣០ ឆ្នាំអាចចូលនិវត្តន៍ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំទៀតប៉ុណ្ណោះ។
កាលនៅក្មេងនាងពិបាករកលុយណាស់ ហើយនាងមិនដែលនឹកស្មានថា ថ្ងៃណាមួយនាងនឹងក្លាយជាសេដ្ឋីនោះឡើយ។
ជេនណាចាប់ផ្ដើមអាជីពរាំស្រាតលើកដំបូងនៅពេលនាងមានអាយុ ១៩ ឆ្នាំដោយសារតែមានបញ្ហាលុយច្រើនពេក។
ផ្ទះរបស់គ្រួសារនាងត្រូវគេរឹបអូសយកហើយម្ដាយរបស់នាងបានបាត់បង់ការងារ។ នាងបានលាក់បាំងការងាររាំស្រាតរបស់នាងរយៈពេលពីរខែ ហើយទីបំផុតបានបើកកកាយអំពីរឿងនេះដល់ម្តាយនាង។
ម្តាយរបស់ជេនណា “ពិតជាបានធូរស្រាលបន្តិចដែរ” ដោយសារតែលោកស្រីអាចទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ដែលលោកស្រីត្រូវការនៅពេលនោះ។
បន្ទាប់ពីនាងបានក្លាយជាតារាបង្ហាញម៉ូតលើ OnlyFans នាងមានការព្រួយបារម្ភថាម្តាយរបស់នាងអាចនឹងខឹងនាង។
ប៉ុន្តែនាងជេនណាបានទទួលពរជ័យនិងសំណាងល្អ ដែលម្តាយរបស់នាង ដែលហៅនាងថា “អ្នកសង្គ្រោះជីវិត” គឺជាមនុស្ស “ចិត្តទូលាយ”។
ទោះបីជានាងមិនបានសន្ទនាជាមួយឪពុករបស់នាងអំពីរឿងដែលនាងធ្វើក៏ដោយ ក៏នាងនៅតែជឿថាគាត់បានដឹងនេះ ហើយនឹង “ស្រឡាញ់នាង” ដោយមិនគិតពីរឿងអ្វីផ្សេង។
ជេនណា ដែលមានអ្នកតាមដានជាង ១២៤.០០០ នាក់នៅលើ Instagram ចាប់តាំងពីពេលនោះមក បានឈប់ពីការងាររាំស្រាត ហើយបានមកធ្វើជា “មិត្តស្រីអាជីព” ដែលនាង “ស្រលាញ់”។
នាងទទួលបាន “ភាពស្និទ្ធស្នាលជាមួយមិត្តប្រុសរបស់នាង”។ នាងនិយាយជាមួយពួកគេដូចជា “មិត្តស្រីធម្មតា” និងផ្តល់ “ការគាំទ្រផ្លូវអារម្មណ៍” ប្រសិនបើពួកគេជួបថ្ងៃមិនល្អ។
នាងពន្យល់ថា “ពួកគេនិយាយអំពីការងារ មិត្តភក្តិ ឬក្រុមគ្រួសារ ឬមិនអ៊ីចឹងពួកគេអាចស្វែងរកការជជែកបែបត្រេកត្រអាលដើម្បីជួយពួកគេបញ្ចេញភាពតានតឹង។ ពួកយើងក៏មានគ្រារួមភេទជាមួយគ្នាផងដែរ។ ខ្ញុំតែងតែនៅទីនោះសម្រាប់ពួកគេ នៅពេលដែលពួកគេត្រូវការខ្ញុំ”។
ជេនណាប៉ាន់ប្រមាណថា នាងមានមិត្តប្រុសសរុបពី ២.៥០០ ទៅ ៣.០០០ នាក់ ប៉ុន្តែចំណាយពេលភាគច្រើនរបស់នាងជាមួយពួកគេ៧នាក់ជារៀងរាល់ថ្ងៃ ដោយលះបង់ឱ្យពួកគេម្នាក់មួយម៉ោង។
ប៉ុន្តែវាជាសេវាកម្មដែលមានតម្លៃថ្លៃ ដោយតារារូបនេះគិតថ្លៃ ១០០ ដុល្លារក្នុងមួយនាទីសម្រាប់វីដេអូផ្ទាល់ខ្លួន ប៉ុន្តែការសន្ទនាទូទៅអាចមានតម្លៃថោកជាងច្រើន៕
នាងជេនណារកបាន៤០.០០០ដុល្លារក្នុងមួយខែពីមិត្តប្រុស ៣.០០០ នាក់របស់នាង