ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គប្រកួតជម្រុះបឋម នៃព្រឹត្តិការណ៍ FIFA World Cup 2026 ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបដំបូងជាមួយ ក្រុមប្រទេសប៉ាគីស្ថាន។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងរៀបចំឡើង ដោយមានសហម្ចាស់ផ្ទះ រវាងសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា ដែលមានការបង្កើនដល់ ៤៨ ក្រុម មកពី ៦ តំបន់ លើពិភពលោក។

សម្រាប់វគ្គជម្រុះនេះ ការប្រកួត មាន២ដង ដោយធ្វើជាម្ចាស់ផ្ទះម្ដងម្នាក់។ ក្នុងលទ្ធផល នៃការចាប់ឆ្នោត ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតជាមួយប្រទេសប៉ាគី ស្ថាន។ សម្រាប់ជម្រើសជាតិកម្ពុជា បើអាចដណ្ដើមបានជ័យជម្នះ ទៅលើក្រុមប៉ាគីស្ថាន នៃការលេង ២ ប្រកួតនៃជម្រុះបឋមនោះ ក្រុមកម្ពុជា នឹងអាចឈានចូលទៅពូល G នៃវគ្គជម្រុះជុំទី២ FIFA World Cup 2026 ដែលនេះជាការប្រកួតវគ្គជម្រុះ ស្ថិតក្នុងតំបន់អាស៊ី។

តាមរយៈលទ្ធផលចាប់ឆ្នោត ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ជុំទី១ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោត ប៉ះក្រុមជម្រើសជាតិប៉ាគីស្ថាន ហើយដោយតាមលក្ខខណ្ឌប្រកួត ក្រុមទាំងពីរ និងត្រូវលេង ២ប្រកួត ដើម្បីសម្រេចក្រុមឈ្នះ ឡើងទៅវគ្គជម្រុះជុំទី២។

សម្រាប់ការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នាពហុកីឡដា្ឋន ជាតិអូឡាំពិក ហើយជើងទី២ ធ្វើនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន៕/V/R