ព្រោះតែ​ចង់បាន​Like​តាម​ហ្វេ​ស​ប៊ុ​ក​ឪពុក​មួយរូប​យក​ជីវិត​កូន​ទៅលេង​សើច​

1235
ចែករម្លែក

​ហ្វេ​ស​ប៊ុ​ក​ពិតជា​បង្កលក្ខណៈ​ងាយស្រួល​ខ្លាំង​មែនទែន​នៅក្នុង​ការទទួលបាន​ព័ត៌មាន​ពី​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក​ហើយ​វា​ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ដ៏​ពេញនិយម​ដែល​គេ​ប្រើ​សម្រាប់​ការទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ក្រុមគ្រួសារ​គូសង្សារ​។​ល​។​

​ទោះជា​យ៉ាងណា​ទន្ទឹមនេះ​វា​ក៏​ផ្តល់​ផល​អវិជ្ជមាន​ដែរ​ប្រសិនបើ​យើង​ងប់​ង​ល់​ឬ​ប្រើប្រាស់​វា​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ​។​ជាក់ស្តែង​ឪពុក​ចិត្ត​អប្រិយ​ម្នា​ក់បាន​លើក​កូនតូច​របស់ខ្លួន​ព្យួរ​សំ​យ៉ុង​ចេញ​ក្រៅ​បង្អួច​នៃ​អគារ​អា​ផាត​មិន​កម្ពស់​១៥​ជាន់​ហេតុតែ​ចង់បាន​១.០០០Like​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​។​

​បុរស​ជនជាតិ​អា​ហ្សេ​រី​ខាងលើនេះ​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​របស់ខ្លួន​ចាប់​អាវ​ព្យួរ​កូន​សំ​យ៉ុង​ចុះក្រោម​ក្នុង​កម្ពស់​ផុតពី​ដី​៤៦​ម៉ែត្រ​ដោយ​ដាក់​ចំណងជើង​ថា “​សុំ​១.០០០Like បើ​មិន​បានទេ​ខ្ញុំ​នឹង​ទម្លាក់​វា​ចុះទៅ​ក្រោម​”​។​

​ក្រោយ​មើលឃើញ​វីដេអូ​នេះ​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មានប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​ពួកគេ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាល់​ហ្សេ​រី​។ ជា​លទ្ធផល បុរស​រូបនេះ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កាលពី​ថ្ងៃទី​១៩​ខែមិថុនា ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម