វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ព័ត៌មាន​ជូន​ដល់​ក្រុម​អ្នកសង្កេតការណ៍​អន្ដរជាតិ

1204
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ដែល​សម្រប​សម្រួលការ​ងារ​អ្នកសង្កេតការណ៍ ជាតិ និង​អន្ដរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ដើម្បី​ផ្ដល់ព័ត៌មាន​ដោយ​អ្នកជំនាញ​ពាក់ព័ន្ធ ជូន​ដល់​ក្រុម​អ្នកសង្កេតការណ៍​អន្ដរជាតិ ដើម្បី​ស្វែងយល់​ពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា​។​

​លោក​ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ដំណើរការ​បោះឆ្នោត​សកល ថ្នាក់ជាតិ បាន​ប្រព្រឹត្តទៅ ចំនួន​៨​ដង​រួចមកហើយ ហើយ​នៅក្នុង​ថ្ងៃ​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៨ ស្អែក​នេះ នឹង​ប្រព្រឹត្តទៅ​ដោយមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន ដោយសារ​ក្របខណ្ឌ​ច្បាប់ និង​បទបញ្ជា​មាន​លក្ខណៈ​រឹងមាំ​។ លោក​បញ្ជាក់ថា អ្នកបោះឆ្នោត​មាន​ចំនួន​ជាង ៨​លាន​នាក់ និង​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​កាន់តែច្រើន​។ បរិយាកាស​បោះឆ្នោត​ត្រឹមត្រូវ សេរី យុត្តិធម៌​។ ហើយ​ការបោះឆ្នោត គឺមាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​។​ ​លោក​សក់ សេដ្ឋា បាន​បញ្ជាក់ថា “​គេ​ធ្វើ​យុទ្ធនាការ​មិនអោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​”​។

​អ្នកសង្កេតការណ៍​អន្ដរជាតិ មាន​ចំនួន​៥៣៩​នាក់ តំណាង​ឲ្យ​អង្គការ ស្ថាប័ន និង​តំណាង​ប្រទេស​ចំនួន​៥២ នៃ​ទ្វីប​ទាំង​៥ នៅលើ​ពិភពលោក សម្រេចចិត្ត​ចូលរួម សង្កេតការណ៍​ការបោះឆ្នោត​។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏បាន​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ៨​ម៉ឺន​នាក់ មកពី​១០៧​ស្ថាប័ន​។​

​សូម​រំលឹកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន គណបក្សនយោបាយ ចូលរួម​ចំនួន​២០ គណបក្ស និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​បោះឆ្នោត ជាង​៨.៣៨០.២១៧​លាន​នាក់​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម