ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​មួយ ដែល​ដឹកនាំ​ដោយ​តារាវិទូ​ចិន បាន​លាតត្រដាង​ឱ្យដឹង​អំពី​លក្ខណៈ​ថាមវន្ត​ដ៏​ស្មុគស្មាញ​នៃ​ដាន​ពន្លឺ​ប្រតិកម្ម​នៃ​ប្រហោង​ខ្មៅ (Black Hole) នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី Nature​។​

​ដាន​ពន្លឺ​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​នេះ​គឺជា​លក្ខណៈ​ពិសេស​មួយ​នៃ​ការបង្កើត​ប្រហោង​ខ្មៅ ហើយ GRS 1915 + 105 គឺជា​ពន្លឺ​កាំរស្មីអ៊ិច​ទ្វេ​របស់​ប្រហោង​ខ្មៅ​ជាមួយនឹង​ដាន​ពន្លឺ​ប្រតិកម្ម​ដ៏​លឿន​បំផុត ដែល​គេ​ហៅថា “​មីក្រូ​ក្វា​សា​” (Microquasar) ដូចដែល​បាន​បង្ហាញ​ដោយ​ចលនា​ស៊ូ​ពើ​លូ​មីណា​ល់ (superluminal) របស់​វា នេះ​បើ​យោងតាម​ការសិក្សា​។​

​វា​បាន​បង្ហាញ​ពី​សកម្មភាព​កាំរស្មីអ៊ិច​ជាប់លាប់​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ ជាមួយនឹង​លំ​យោល​ក្វា​ស៊ីភើ​រៀត​ឌី​ក (Quasiperiodic) នៅក្នុង​ក្រុម​កាំរស្មីអ៊ិច​។​

​ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ អ្នកស្រាវជ្រាវ​មក​ពី​នាយកដ្ឋាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​អ៊ូ​ហាន មជ្ឈមណ្ឌល​អង្កេត​តារាសាស្ត្រ​ជាតិ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន និង​ស្ថាប័ន​ផ្សេងទៀត បាន​ប្រើប្រាស់​កែវ​យឹត Aperture Spherical Radio Telescope (FAST) ដែល​មាន​អង្កត់ផ្ចិត ៥០០ ម៉ែត្រ​របស់​ចិន ដើម្បី​សង្កេតមើល​ការផ្លាស់ប្តូរ​ពន្លឺ​វិសាល​គម​ជា​បន្ត​នៃ​រលក​វិទ្យុ​និង​រលក​ប៉ូល​របស់​កាំរស្មី GRS 1915+105 ។​

​ជាមួយនឹង​គំរូ​និង​រំញោច​ខ្ពស់​របស់​កែវយឹត FAST ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ករណី​ពីរ​នៃ​លំ​យោល​ក្វា​ស៊ីភើ​រៀត​ឌី​ក ប្រហែល ០,២ វិនាទី​ក្នុង​ខែ​មករា ឆ្នាំ ២០២១ និង​ខែមិថុនា ឆ្នាំ ២០២២​។​

​លំ​យោល​ក្វា​ស៊ីភើ​រៀត​ឌី​កនៅ​តែ​មិន​ស្ថិត​ស្ថិរ​និង​មិន​អាច​រកឃើញ​គ្រប់​ពេល​នោះ​ទេ​។ ហេតុ​ដូច្នេះ​ទើប​វា​ត្រូវ​បាន​គេ​ហៅថា​លំ​យោល​ក្វា​ស៊ីភើ​រៀត​ឌី​ក​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រលក​វិទ្យុ​ប្រេកង់​ទាប​ទី​ពីរ​នៅក្នុង​មីក្រូ​ក្វា​សាត្រូវ​បាន​សង្កេតឃើញ​នៅលើ​ពិភពលោក ដែល​ភ្ជាប់​បាតុភូត​នេះ​ដោយ​ផ្ទាល់​ជាមួយ​ដាន​ពន្លឺ​ប្រតិកម្ម​។​

​វា​មាន​សារៈសំខាន់​ធំធេង​ផ្នែក​វិទ្យាសាស្ត្រ​ដើម្បី​បង្ហាញ​ពី​ប្រភពដើម​និង​ដំណើរការ​ថាមវន្ត​នៃ​ដាន​ពន្លឺ​ទាក់ទង​នៃ​ខ្មោច​ភព​ដែល​មាន​ពន្លឺ​ក្រាស់ៗ ហើយ​នឹង​បើកផ្លូវ​ថ្មី​មួយ​សម្រាប់​ការអង្កេត​រលក​វិទ្យុ​និង​ការស្រាវជ្រាវ​ទ្រឹស្តី​នៃ​ប្រហោង​ខ្មៅ​៕

រូបថត​កែវយឹត​ចិន FAST ថត​ពីលើ​មេឃ