ប្រែសម្រួលៈបំណង(អាអេហ្វប៉េ)៖អគ្គិភ័យលើនាវាដឹកទំនិញដែលដឹករថយន្តរាប់ពាន់គ្រឿងនៅឯនាយឆ្នេរហូឡង់ចាប់តាំងពីថ្ងៃអង្គារមកនោះ បានថមយថកម្លាំងកាលពីថ្ងៃសុក្រនៅពេលអគ្គិភ័យនេះបង្កការព្រួយបារម្ភអំពីការខូចខាតទីតាំងធម្មជាតិក្បែរខាង។
គេសង្ស័យថា រថយន្តអគ្គិសនីណាមួយអាចបង្កផ្កាភ្លើងបង្កើតជាអគ្គិភ័យនេះ ហើយពួកមន្ត្រីកាលពីថ្ងៃសុក្របាននិយាយថាមានរថយន្តជិត៤.០០០គ្រឿងនៅលើនាវាកើតហេតុ គឺច្រើនជាងរបាយការណ៍កាលពីមុន។
អគ្គិភ័យបានកើតឡើងនៅលើនាវាហ្វ្រីមែនថល ហាយវ៉េ(Fremantle Highway )កាលពីយប់ថ្ងៃអង្គារដោយសម្លាប់សមាជិកនាវិកម្នាក់ និងនាំអោយមានកិច្ចខិតខំពន្លត់ភ្លើងនេះដ៏ធំ។
កងឆ្មាំសមុទ្របាននិយាយថា« ភ្លើងនៅតែឆេះបង្កផ្សែងខ្មួលខ្មាញ់ តែមើលទៅដូចជាថមថយបើធៀបនឹងមួយថ្ងៃមុន»។
ក្រុមហ៊ុនដឹកជញ្ជូនK Lineដែលមានមូលដ្ឋាននៅជប៉ុន បានរាយការណ៍ថា មានរថយន្ត៣.៧៨៣គ្រឿងនៅក្នុងនាវានៅពេលវាឆេះ គឺច្រើនជាងរបាយការណ៍ដំបូងដែលថាជិត៣.០០០គ្រឿង។ក្រុមហ៊ុនបានអោយដឹងទៀតថា រថយន្តទាំងនោះជារថយន្តថ្មីទាំងអស់ មិនមានរថយន្តមួយទឹកទេនិងរួមមានរថយន្តអគ្គិសនី៤៩៨គ្រឿង។
ក្នុងពេលជាមួយគ្នា ម្ចាស់នាវា បាននិយាយថា រថយន្តអគ្គិសនីមានឳកាសខ្ពស់ក្នុងការបង្កអគ្គិភ័យ តែគេត្រូវធ្វើការស៊ើបអង្កេតរកមូលហេតុ។
សមាជិកដើរកប៉ាល់ម្នាក់បានស្លាប់ ក្រោយជនរងគ្រោះនិងសមាជិកនាវិក២២នាក់ទៀត ដែលសុទ្ធតែជាជនជាតិឥណ្ឌា ត្រូវបានសង្គ្រោះចេញពីនាវាដែលកំពុងឆេះ។សមាជិកនាវិកមួយចំនួនបានបង្ខំចិត្តលោតចូលក្នុងទឹកសមុទ្រមុនត្រូវបានជួយសង្រ្គោះ៕
អគ្គិភ័យលើនាវាFremantle Highwayនាំអោយមានការបារម្ភអំពីការប៉ះពាល់បរិស្ថានធម្មជាតិនៅកម្រងកោះក្បែរៗនោះ