ដោយ៖ ដេប៉ូ / កំពត៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបូកគោ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃទាំង វត្ត ក្នុងក្រុងបូកគោ ខេត្តកំពត។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងបរិស្ថាន ក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោអាជ្ញាធរក្រុង និងសង្កាត់ទាំង នៃក្រុងបូកគោ និងប្រជាពលរដ្ឋ។

លោក នេត្រ ភក្ត្រា បានថ្លែងថាៈ ការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃ នាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រ នូវគម្ពីរធម៌ វិន័យព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

ក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាៈ ក្រោមដំបូលនៃសុខសន្តិភាព សម័យតេជោ ទាំងពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍន៍ រីកចម្រើនយ៉ាងខ្លាំង។

លោកបានលើកឡើងដែរថាៈ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ សីលធម៌សង្គម និងក៏ជាទីជម្រក សម្រាប់ការសិក្សាអប់រំ របស់កូនអ្នកស្រុក និងជាកន្លែង សម្រាប់ស្នាក់នៅ បន្តការសិក្សារបស់យុវជន មកពីជនបទ នៅតាមទីក្រុងផងដែរ។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណ និងប្រគេន ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅក្រុងបូកគោ ដែលបានបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹក ភ្លូកដី។

ទេយ្យទានដែលលោក នេត្រ ភក្ត្រា ប្រគេនដល់ព្រះសង្ឃទាំង វត្ត ក្នុងក្រុងបូកគោ ក្នុងមួយវត្តទទួលបាន ទៀនវស្សា អង្ករ មីត្រីខកំប៉ុង ទឹកត្រី ទឹកសុីអុីវ ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យ៕/V-PC