លោក​កែ គឹមយ៉ាន បេក្ខជន​អ្នកតំណាងរាស្ដ្រ​ខេត្តបន្ទាយមានជ័យ បាន​បោះឆ្នោត​រួចហើយ នៅ​ព្រឹក​នេះ​

1119
ចែករម្លែក

ដោយ: ប.ជ័យ / បន្ទាយមានជ័យ: បេក្ខជន​អ្នកតំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា លោក កែ គឹមយ៉ាន និង​លោកស្រី ម៉ៅ ម៉ា​ល័យ បាន​បោះ​នៅ​ការិយាល័យ នៃ​សាលាបឋមសិក្សា​គោ​រដ្ឋា​ន នៅ​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។ ចំណែក​លោក សួន បវរ អភិបាលខេត្ត និង​លោកស្រី​បោះ​នៅ​ការិយាល័យ​បោះឆ្នោត នៃ​សាលាបឋមសិក្សា​អូរ​អំបិល​។​

​ដោយឡែក គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រធាន​គណបក្ស​នេះ និង​ជា​បេក្ខជន​អ្នកតំណាងរាស្ត្រ បោះ​នៅ​ការិយាល័យ នៃ​សាលាបឋមសិក្សា​សែ​សិន​…​។ ទីតាំង​ខាងលើ​ស្ថិតនៅ​ក្រុង​សិរីសោភ័ណ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម