លោកជំទាវ ម៉ែន​សំអន អញ្ជើញ​បោះឆ្នោះ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ខេត្តស្វាយរៀង​

1054
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​អ្នកតំណាងរាស្ត្រ មណ្ឌល​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ការិយាល័យ​សាលាបឋមសិក្សា​ព្រះសីហនុ ក្រុង​ស្វាយរៀង ដោយ​ក្នុងនោះ​ក៏មាន​ថ្នាក់​នាំ​ខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មក​ចូលរួម​បោះឆ្នោត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​បើតាម​ការ​ឲ្យ​ដឹង ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា នៅ​ខេត្តស្វាយរៀង មាន​៨០ ឃុំ សង្កាត់ មាន​៩២៦​ការិយាល័យ សម្រាប់​បំរើការ​បោះឆ្នោត និង​មាន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៣៥២០៦១​នាក់ មាន​៥​អាសនៈ និង​មាន​គណបក្សនយោបាយ ចំនួន​១៤ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ស​ញាតិ​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​តែមួយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​មាតុភូមិ​យើង គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ជនជាតិដើម​ប្រជា​ធិ​ប​តេត​យ្យ ដែល​បានដាក់​ពាក្យ ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រារព្ធ​ធ្វើ​ទ្បើង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ផងដែរ ក្នុងនោះ ក៏មាន​អ្នកសង្កេតការណ៍​ជាតិ​៣១៦៧​នាក់ និង​ភ្នាក់ងារ​សង្កេតការណ៍​គណបក្សនយោបាយ​២៧៥៩​នាក់ ក្នុងនោះ​ពេញ​សិទ្ធ​១៨១៦​នាក់ បំរុង​៩៤៣​នាក់​។​

​ចំណែក​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ​នៅក្នុង​ថ្ងៃ​បោះឆ្នោត ពុំមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ គឺមាន​សន្តិសុខ​ល្អប្រសើរ ដោយមាន​កម្លាំង​សមត្ថកិច្ច​ការពារ​សុវត្ថិភាព គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំងអស់ ក្នុង​ខេត្តស្វាយរៀង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម