​ប្រែ​សម្រួល​៖ បំណង​(​បាងកក​ប៉ុស្តិ៍​)៖ មនុស្ស​យ៉ាង​តិច​ប្រាំបួន​នាក់​បាន​ស្លាប់​និង​ជាង​១០០​នាក់​រងរបួស​នៅ​ពេល​កាំជ្រួច​ផ្កា​បាន​ផ្ទុះ​នៅឃ្លាំង​ក្នុងផ្សារ​មួយ​ក្នុង​ខេត្ត​ណារ៉ាត​ធី​វ៉ាត( Narathiwat) ភាគខាងត្បូង​ថៃ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ប្រមាណ​ម៉ោង​បី​រសៀល ពេល​មាន​ការ​ផ្សារ​ដែក​នៅក្នុង​ឃ្លាំង​របស់តូប​មួយ​ក្នុង​ផ្សារ​នៅជាប់​នឹង​ព្រំដែន​ម៉ាឡេស៊ី​។​ការផ្ទុះ​បណ្តាលអោយ​ខូចខាត​ធំដុំ​នៅ​ផ្សារ​នោះ​និង​ផ្ទះ​ជុំវិញ​ប្រមាណ​១៥០​។​

​អភិបាលខេត្ត​លោក សា​ណាន ផុង​អា​កសន​(Sanan Phong-aksorn)​បាន​និយាយថា​« អគ្គិភ័យ​បាន​ស្ថិត​ក្រោម​ការគ្រប់គ្រង​។​ការស៊ើបអង្កេត​ដំបូង​បង្ហាញថា មូលហេតុ​នៃ​ការផ្ទុះ​នេះ​មក​ពី​កំហុស​បច្ចេក​ទេស​ក្នុងអំឡុងពេល​ផ្សារ​ដែក ដោយ​សារអាគារ​ផ្សារ​កំពុង​សាងសង់​»​។​

​ដុំ​ផ្សែង​ដ៏​ធំ​ត្រូវបាន​គេ​ឃើញ​ហុយ​ឡើង​លើ​មេឃ​និង​តូច​លក់ដូរ​រាប់សិប ផ្ទះ​និង​យានយន្ត​ចូ​ចខាត​ដោយ​ការផ្ទុះ​៕

​ការផ្ទុះ​បង្ក​អគ្គិភ័យ​និង​ខូចខាត​ផ្ទះ​និង​តូប​រាប់សិប​