សម្តេច​ក្រឡាហោម​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​អនុវិទ្យាល័យ​សោ​ហឺ​ក្រុង​បាត់ដំបង​

1369
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: សម្តេច​ក្រឡាហោម​ស ខេង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ការិយាល័យ​បោះឆ្នោត​លេខ​០៥០៣ ក្នុង​បរិវេណ​នៃ​អនុវិទ្យាល័យ​សោ​ហឺ ក្រុង​បាត់ដំបង កាលពី​ម៉ោង​៨​កន្លះ​ព្រឹក ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក ម៉ុក ច័ន្ទ​សុភាព អ្នកនាំពាក្យ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោ​ត​ឆ្នោត​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ខេត្តបាត់ដំបង​មាន​ការិយាល័យ​សរុប​ចំនួន​១,៦៥៥​ការិយាល័យ និង​មាន​គណបក្ស​ដែល​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​១៥​។ មាន​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១៥ មាន​តំណាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា សរុប​១,៦៥៥​នាក់ មាន​តំណាង​សមា​​ជិ​ក​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​(LDP) ចំនួន​១,៤៧៥​នាក់ មាន​តំណាង​សមាជិគ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​១,០៦៤​នាក់​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ចំណែក​កម្លាំង​ការពារ​សន្តិសុខ​ក្នុងពេល​បោះឆ្នោត​ទូទាំង​ខេត្ត​មាន​កម្លាំង​អន្តរាគមន៍​៣៤០​នាក់ កម្លាំងយោធា​ភូមិភាគ​៥១០០​នាក់ កម្លាំង​នគរបាល ១២០​នាក់ កម្លាំង​អាវុធ​ហ​ហត្ថ​១២០​នាក់​និង​កម្លាំង​ប្រជា​ការពារ​១,២២៤​នាក់​។​

​បន្ទាប់ពី​បោះឆ្នោត​រួច សម្តេច​ក្រឡាហោម​ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ព្រមទាំង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​និវត្តន៍​ត្រឡប់​ទៅ​រាជធានី​វិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម