ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ​នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសារឲ្យដឹងនៅថ្ងៃទី ៣០ខែកក្កដាឆ្នាំ ២០២៣នេះថាសម្រាប់​រដ្ឋាភិបាលអាណ ត្តិទី ៧ នៃនៃរដ្ឋសភារដ្ឋាភិបាលសម្រេចបន្ត​ឱ្យមាន «​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះនិង​ផ្តល់​យោបល់​»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាកម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូលនៃបណ្ដាគណបក្សនយោបាយទាំងអស់ដើ ម្បីចូលរួមក្នុងការកសាងប្រទេសដែលសម្ដេចអះអាងថាក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក៏នឹងត្រូវឱ្យមានក្នុងនិតិកា លទី៧ជាបន្តទៀត។

រាជរដ្ឋាភិបាលថ្មីនឹងធ្វើព្រះរាជក្រឹត្យដើ ម្បីដាក់ឱ្យដំណើរការនូវក្រុមប្រឹក្សាពិ គ្រោះយោបល់ដូចនិតិកាលទី៦ដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងលេ ខាធិការ។

សម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាគណ បក្សនយោបាយមួយនឹងមានឥស្សរជន ៣រូបចូលរួម។

សម្តេចតេជោហ៊ុនសែនបានថ្លែងទៀតថា ក្រុមប្រឹក្សាពិគ្រោះយោបល់នេះក៏អាចជាលទ្ធភាពមួយបើកឱ្យគណបក្សនយោបា យដែលបានចុះឈ្មោះស្របច្បាប់នៅក្រ សួងមហាផ្ទៃប៉ុន្តែមិនបានចូលរួមប្រកួតក៏អាចនឹងត្រូវតែងតាំងនៅក្នុងឧត្ដមក្រុមប្រឹក្សាខាងលើផងដែរ ៕