ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖បុគ្គលិកអគ្គិភ័យម្នាក់ទៀតបានស្លាប់ក្នុងពេលប្រយុទ្ធទល់នឹងភ្លើងព្រៃធំៗរាប់រយនៅកាណាដាក្នុងឆ្នាំនេះ ។វាកត់សំគាល់ការស្លាប់អ្នកពន្លត់ភ្លើងទីប្រាំក្នុងអំឡុងរដូវភ្លើងឆេះព្រៃដ៏មហាហិនហោចនេះ។
ដាវីដ អ៊ីប៊ី(David Eby)អភិបាលខេត្តប្រ៊ីតធីស ខូឡុំប៊ី(David Eby)បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា « ខ្ញុំរន្ធត់និងខូចចិត្តណាស់ក្រោយដឹងថា អ្នកពន្លត់ភ្លើងម្នាក់ទៀតបានបាត់បង់ជីវិត។បេះដូងរបស់ខ្ញុំនៅជាមួយក្រុមគ្រួសារ មិត្តនិងសហការីរបស់វីរបុរសជួរមុខនេះ»។
លោកអ៊ីប៊ី មិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះទេ តែអាជ្ញាធរបាននិយាយថា ជនរងគ្រោះបានស្លាប់ពេលប្រយុទ្ធនឹងភ្លើងព្រៃដូនៅក្នុងខេត្តភាគឦសាន្តនេះ។
បុគ្គលិកក្រុមអគ្គិភ័យពីរនាក់ទៀតបានស្លាប់នៅក្នុងប្រតិបត្តិការពីរផ្សេងគ្នានៅក្នុងខែនេះ ហើយមនុស្សពីរនាក់ទៀតបានស្លាប់កាលពីថ្ងៃ១៩កក្កដានៅពេលឧទ្ធម្ភាគចក្រទម្លាក់ទឹករបស់គេធ្លាក់នៅកាណាដាខាងលិច ក្នុងពេលចូលរួមប្រតិបត្តិការពន្លត់ភ្លើងព្រៃ។
សូមបញ្ជាក់ថា ភ្លើងព្រៃនៅកាណាដា បានបំផ្លាញព្រៃប្រមាណ១២លានហិចតានៅឆ្នាំនេះ ដោយដុតរោលតំបន់ដ៏ធំប៉ុនប្រទេសគុយបាឬកូរ៉េខាងត្បូង។ខេត្តBritish Columbiaឥឡូវនៅសល់ភ្លើងព្រៃកំពុងឆេះ៣៦៨កន្លែង ហើយសរុបភ្លើងព្រៃជាង៩៩០កន្លែងកំពុងឆេះនៅទូទាំងកាណាដា ដោយ៦១៣កន្លែងមិនអាចគ្រប់គ្រងបាន៕