ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : ស្ថានការណ៍​ក្នុង​ថ្ងៃ​បោះឆ្នោត​ទូទាំងប្រទេស មាន​ភាពល្អប្រសើរ

859
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ នាយសេនាធិការ​ចម្រុះ​ស្តីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី អញ្ជើញ​បោះឆ្នោត​នៅ​ការិយាល័យ​លេខ ០៥៦១ នៅ​សាលាបឋមសិក្សា​ទួលគោក នា​ព្រឹក​ថ្ងៃទី​២៩​កក្កដា​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​អញ្ជើញ​មក​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា នេះ ដើម្បី​ប្រើ​នូវ​សិទ្ធិ​របស់ខ្លួន​ដែលជា​ម្ចាស់ឆ្នោត​។

​លោក​បាន​បញ្ជាក់ថា ស្ថានការណ៍​ក្នុង​ថ្ងៃ​បោះឆ្នោត​ទូទាំងប្រទេស មាន​ភាពល្អប្រសើរ ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​សេរី បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រលាញ់​។

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត​ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា ដើម្បី​ជា​ម្ចាស់​ប្រទេស និង​ជ្រើសរើស​អ្នកដឹកនាំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម