ដោយៈ បូកគោ / កំពត: ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច បានបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋជាង ២.២០០ គ្រួសារ។

លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹង ថាៈ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ស្ថានភាពជំនន់ទឹក ភ្លៀង បានប៉ះពាល់លើឃុំចំនួន ១២ ក្នុងចំណោមឃុំទាំង ១៤ របស់ស្រុកកំពង់ត្រាច។ ឥទ្ធិពលនៃជំនន់នេះ បានបណ្តាលឱ្យ
លិចលង់ផ្ទះប្រជាពលរដ្ឋ ចំនួន ២.២៨០ ខ្នង ដោយស្ថានភាព ធ្ងន់ធ្ងរ ១.៤៩៨ ខ្នង ដួលរលំ ២ ខ្នង ព្រមទាំងជន់លិចដំណាំ ស្រូវ សរុប ៩.០០៦ ហិកតា និងលិចផ្លូវលំ ចំនួន ១០ខ្សែ ប្រវែង ៣.៩៧៥ ម៉ែត្រ ។ V / N