ក្រពើ​ដែល​បង្ក​ការភ័យខ្លាច​ក្នុងចំណោម​អ្នកទេសចរ​នៅ​ថៃ​នោះ​ចាប់បាន​ហើយ​

3170
ចែករម្លែក

​សត្វ​ក្រពើ​មួយ ដែល​ត្រូវបាន​ប្រទះឃើញ​នៅលើ​ឆ្នេរ​កោះ​កម្សាន្ត​ភូ​កេ​ត​ជាច្រើនលើក​រហូតដល់​មានការ​ព្រមាន​អំពី​ការចុះ​ងូតទឹក​និង​មាន​ការតាមប្រមាញ់​ដ៏​វីរ​វក់​នោះ​​ពេលនេះ​ត្រូវ​ចាប់បាន​ហើយ នេះ​បើតាម​របាយការណ៍​សារព័ត៌មាន​។​

​វា​ត្រូវ​ក្រុម​អ្នកប្រមាញ់​មកពី​ខេត្ត​ស៊ូ​រ៉ា​ត ថា​នី ចាប់បាន​នៅ​ម៉ោង​ប្រមាណ​៤​កន្លះ​ជិត​ភ្លឺ​ថ្ងៃអាទិត្យ​ទី​២៩​កក្កដា ដោយ​ប្រើ​សំណាញ់​ធំ​មួយ​ក្រោយ​ការ​តាម​ស្វែងរក​និង​ដេញ​​ប្រកិតៗ​អស់​១១​ថ្ងៃ​។​

​សត្វ​ក្រពើ​ញី​នេះ​មាន​ប្រវែង​២,៥​ម៉ែត្រ និង​អាចជា​ក្រពើ​ទឹកប្រៃ​ឬ​កាត់​ទឹកប្រៃ​ជាមួយ​ទឹកសាប​។​

​ក្រោយ​ស្គែ​ន​មិន​រកឃើញ​កូន​ឆី​ប​ណាមួយ​នៅក្នុង​ខ្លួន​វា​ទេ គេ​ក៏​មិនដឹងថា​វា​មកពី​ប្រភព​ណា​ដែរ តែ​ត្រូវបាន​បញ្ចូនទៅ​កាន់​មណ្ឌល​សិក្សា​ស្រាវជ្រាវ​សត្វ​៕​ដោយ​៖​វាសនា​

​សត្វ​ស៊ីសាច់​ជា​អាហារ​នេះ​ត្រូវបាន​ប្រទះឃើញ​ដំបូង​កាលពី​ថ្ងៃ​១៨​កក្កដា ជាហេតុ​នាំអោយ​មានការ​ហាម​ចុះ​ហែល​ទឹក​លេង​និង​តាម​ប្រមាញ់​នៅ​ថ្ងៃ​បន្ទាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម