ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ជំនួបក្នុងព្រឹត្តិការណ៍ Cambodian Super Cup ថ្ងៃទី៣០ កក្កដា ម្សិលមិញនេះ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមវិសាខា ២ទល់១ ។

ជ័យជំនះនេះ ធ្វើឲ្យក្រុមភ្នំពេញក្រោន គ្រប់គ្រងពាននេះ ២ ឆ្នាំ ជាប់គ្នាតែម្ដង ហើយក្រុម
វិសាខា ក៏ឈរក្នុងតំណែងជើងឯករង ២ ឆ្នាំ ជាប់គ្នាដែរ ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក៏ភ្នំពេញក្រោន ជាអ្នកលើកពាន វិសាខាជាក្រុមេជើងឯករង ដោយការប្រកួតកាលនោះ ក៏ភ្នំពេញក្រោន ឈ្នះវិសាខា ២ទល់១ បែបនេះដែរ។

ព្រឹត្តិការណ៍នេះ បង្កើតឡើង នាឆ្នាំ២០១៧ ដែលនេះ ជាវេទិកា សម្រាប់ការជួបគ្នា រវាង
ក្រុមជើងឯក League ជាមួយក្រុមជើងឯក Hun Sen’s Cup ។ កាលពីឆ្នាំ ២០១៧ ក្រុមជើងឯក League បឹងកេត ប្រកួតជាមួយក្រុមជើងឯក Hun Sen’s Cup គឺក្រុមក្រសួងការពារជាតិ ដោយបឹងកេត ឈ្នះ លើគូប្រកួតរបស់ខ្លួន ៣ទល់០ ។

ព្រឹត្តិការណ៍នេះ ត្រូវបានផ្អាក រយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ២០១៨ មក ដោយសារតែមិន សូវមានអ្នកគាំទ្រ តែនៅឆ្នាំ២០២២ ព្រឹត្តិការណ៍នេះ ត្រូវបានចាប់ផ្ដើមជាថ្មី។ ពេលនេះ ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រខ្លាំងតែម្ដង៕ V / N

ប្រភពរូប ផេកហ្វេសបុកផ្លូវការភ្នំពេញក្រោន