គិត​ត្រឹម​ម៉ោង​១០​ព្រឹក ក្នុង​ទូទាំង​ខេត្តសៀមរាប មាន​អ្នកបោះឆ្នោត​បាន​ចំនួន ៥០,០៨​ភាគរយ​

1326
ចែករម្លែក
  • 43
    Shares

ដោយ​: បាយ័ន / សៀមរាប​: គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃអាទិត្យ ទី​២៩ ឆ្នាំ​២០១៨​នេះ មាន​អ្នកបោះឆ្នោត​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅក្នុង​ទូទាំង​ខេត្តសៀមរាប មាន​ចំនួន​៥០,០៨​ភាគរយ​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តសៀមរាប​។​

​លោក នឹម វ៉ាន់​សំ បាន​បញ្ជាក់ថា តួលេខ​តាម​ក្រុង ស្រុក របស់​ខេត្តសៀមរាប ដែល​ចូលរួម​បោះឆ្នោត​ដោយ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក គឺមាន ទី​១.​ស្រុក​អង្គរជុំ ចំនួន​៥០​ភាគរយ​, ទី​២.​ស្រុក​អង្គរធំ ចំនួន ៦៥ ភាគរយ​, ទី​៣.​ស្រុក​បន្ទាយស្រី ចំនួន ៤៥ ភាគរយ​, ទី​៤.​ស្រុក​សូទ្រនិគម ចំនួន ៥០ ភាគរយ​, ទី​៥.​ស្រុក​ពួក ចំនួន ៥៣ ភាគរយ​, ទី​៦.​ស្រុក​ស្វាយ​លើ ចំនួន ៤៥ ភាគរយ​, ទី​៧.​ក្រុង​សៀមរាប ចំនួន ៤៥​ភាគរយ​, ទី​៨.​ស្រុក​ជីក្រែង ចំនួន ៤៥ ភាគរយ​, ទី​៩.​ស្រុក​ប្រាសាទបាគង ចំនួន​៥២​ភាគរយ​, ទី​១០.​ស្រុក​ស្រីស្នំ ចំនួន ៥០ ភាគរយ​, ទី​១១.​ស្រុក​វ៉ារិន ចំនួន ៥០ ភាគរយ និង​ទី​១២.​ស្រុក​ក្រឡាញ់ ចំនួន ៥១ ភាគរយ​។​

​លោក​ប្រធាន គ​.​ជ​.​ប​. ខេត្តសៀមរាប បញ្ជាក់ថា នៅក្នុង​ទូទាំង​ខេត្តសៀមរាប មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៥៣៥.៥២១​នាក់​។ រីឯ​គណបក្ស​ដែល​ចូល​រួមមាន​ចំនួន​១៨​គណបក្ស ក្នុងចំណោម​២០​គណបក្ស​។ ចំពោះ​ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​បញ្ហា​អ្វី​បានកើត​មាន​ឡើយ ជាពិសេស​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ បានល្អ​ប្រសើរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម