​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ងងិះងងុះ​

​កិរិយាវិសេសន៍​

​ដែល​សំដែង​អាការ​រឹងរូស ឲ្យ​សំឡេង​ងិះ​ងុះ​មិន​ចង់​ធ្វើតាម​បង្គាប់​
​កូន​ខ្ញុំ​នេះ​ពិបាក​ប្រើ​ណាស់ វា​ចេះតែ​ងងិះងងុះ​មករក​វិញ ។​

គុណសព្ទ​

​ដែល​សំដែង​អាការ​រឹងរូស ឲ្យ​សំឡេង​ងិះ​ងុះ​មិន​ចង់​ធ្វើតាម​បង្គាប់​
​កូន​ខ្ញុំ​នេះ​ពិបាក​ប្រើ​ណាស់ វា​ចេះតែ​ងងិះងងុះ​មករក​វិញ ។​

​ដកព​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្វិត​; និយាយ​ក្លាយ​ថា ដក់ព ក៏មាន ។​

ថង់​

នាមសព្ទ​

​យាម​ធ្វើ​ដោយ​សំពត់​ឬ​ខ្សែ​ស្រែះ មាន​មាត់​រូត​បាន សម្រាប់​ដាក់​របស់​តូច​, ​របស់​ស្រាល​ល្មម​យួរ​បាន ។​

​ពងចាប​

​នាមសព្ទ​

(​សព្ទ​អារក្ស​) ពាក្យ​មេមត់​ហៅ​កូនខ្ចី​ឬ​កូនតូច ( ម​. ព​. ផ្កាឈូក និង ប្រាក្រឹត ផង ) ។​

​វង់ក្រចក​

នាមសព្ទ​

​ឈ្មោះ​វណ្ណយុត្ត​មួយគូ​មាន​សណ្ឋាន​កោង​ខុប​បញ្ឈរ ( ) នេះ​, ដើមកំណើត​នៅ​ប្រទេស​អឺរ៉ុប (​បារ​. ប៉ា​រ៉ង់​តែ​ស Parenthèse ), សម្រាប់​ប្រើ​បិទ​រាំង​សេចក្ដី​ដែលមាន​ដំណើរ​ដោយឡែក . . . ; ជា​វណ្ណយុត្ត​, ក្នុង​សម័យនេះ​, ផ្សាយ​ចេញ​ទួទៅ​ក្នុង​សាកលលោក ។​

​កិរិយាសព្ទ​

​សរសេរ​វណ្ណយុត្ត ( ) នេះ​
​វង់ក្រចក​ទៅ​!, ចុះ​វង់ក្រចក​ទៅ !​