គ​.​ជ​.​ប​: ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​ប្រមាណ​ជាង ៨០​ភាគរយ និង​ដោយ​រលូន​

1256
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការសរុប​ព្រឹត្តិការណ៍​ទូទៅ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប នៅ​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា នេះ បាន​បិទ​បញ្ចប់​ហើយ និង​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការគំរាមកំហែង និង​មិនមាន​អ្វី​កើតឡើង​គួរអោយកត់សម្គាល់​នោះទេ​។​

​ប្រជាពលរដ្ឋ​ដែល​បាន​ចេញទៅ​បោះឆ្នោត​បាន​ប្រមាណ​ជាង​៨០​ភាគរយ លើ​ចំនួន​អ្នក​មានឈ្មោះ​បោះឆ្នោត​សរុប​ជាង​៨​លាន​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម