ខេត្តសៀមរាប សន្លឹកឆ្នោត​បោះ​បាន​៧៣.៥០%

1552
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត​ខេត្តសៀមរាប បានចេញ​របាយការណ៍​បឋម​មួយ ដែល​ប៉ាន់ប្រមាណ​ថា ការបោះឆ្នោត​ដែល​បញ្ចប់​នៅ​ម៉ោង​១៥​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺ​ទូទាំង​ខេត្តសៀមរាប មាន​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ប្រមាណ​៧៣.៥០%​។

​លោក​និយាយថា ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​ទូទាំង​ខេត្តសៀមរាប បានបញ្ចប់​ដោយ​ជោគជ័យ គឺ​នៅ​ម៉ោង ១៥​រសៀល​ថ្ងៃ​ដដែល​នោះ គឺ​សរុប​ភាគរយ​ទូទាំង​ខេត្តសៀមរាប ដែលមាន​១២​ស្រុក ក្រុង មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៧៣.៥០%​។ ក្នុង​ចំនួន​នោះ ទី​១. ស្រុក​អង្គរជុំ មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៦៥%, ទី​២. ស្រុក​អង្គរធំ មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៨៣%, ទី​៣. ស្រុក​បន្ទាយស្រី មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៧៥%, ទី​៤ ស្រុក​ជីក្រែង មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៧០%, ទី​៥ ស្រុក​ក្រឡាញ់ មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៦៨%, ទី​៦ ស្រុក​ពួក មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៧២%, ទី​៧ ស្រុក​ប្រាសាទបាគង មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៨២%, ទី​៨ ក្រុង​សៀមរាប មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៦៥%, ទី​៩ ស្រុក​សូទ្រនិគម មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៦០%, ទី​១០ ស្រុក​ស្រីស្នំ មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៧៥%, ទី​១១ ស្រុក​ស្វាយ​លើ មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៨១% និង​ទី​១២ ស្រុក​វ៉ារិន មាន​អ្នក​ទៅ​បោះឆ្នោត​ចំនួន​៨៦%៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម