អឺរ៉ូ​ហ្កា​ន់​៖ ​តួ​ក​គី​នឹងមិន​ឱនក្បាល​ចំពោះ​ទណ្ឌកម្ម​អាមេរិក​ឡើយ​

954
ចែករម្លែក

ប្រធានាធិបតីតួកគី និយាយថា ប្រទេសរបស់លោកនឹងមិនរាថយឡើងប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនៅក្នុងជម្លោះការទូតមួយ ពាក់ព័ន្ធនឹងការចាប់ខ្លួនគ្រូគង្វាលអាមេរិកម្នាក់។

ថ្លែងទៅកាន់អ្នកកាសែតកាលពីយប់ថ្ងៃសៅរិ៍ទី២៨កក្កដា ប្រធានាធិបតី រេសេប តាយយីប អឺដូហ្កាន បានបាត់បង់ការនៅស្ងៀមស្ងាត់របស់លោកអំពីវិបត្តិនេះដោយលោកថា” ពួកគេមិនអាចមិនអាចអោយតួកគីឱនលក្បាលដោយសារតែទណ្ឌកម្មទេ”។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសលទ្ធភាពនៃការដាក់ទណ្ឌកម្មលើតួកគី ដែលជាសម្ពន្ធមិត្តដ៏សំខាន់របស់អង្គការណាតូ ដើម្បីសងសឹកចំពោះការប្រព្រឹត្តលើលោក អ៊ែនឌ្រូ ក្រេក ប្រ៊ុនសាន់ ដែលត្រូវបានចាប់ឃាត់ខ្លួនក្រោយរដ្ឋប្រហារមិនបានសំរេចឆ្នាំ២០១៦ប្រឆាំងរដ្ឋាភិបាលតួកគី។

អឺដូហ្កាន់ បាននិយាយថា លោកមិនដែលប្រើប្រាស់លោកប្រ៊ុនសាន់ជាការតថ្លៃទេ តែកាលពីមុនបាននិយាយពាក់ព័ន្ធនឹងការវិលត្រឡប់របស់ប្រ៊ុនសាន់ទៅអាមេរិកជាថ្នូរនឹងការចាប់បញ្ជូនខ្លួនលោក ហ្វេធូឡា ហ្គូឡេន ដែលរដ្ឋាភិបាលក្រុងអង់ការ៉ាអះអាងថាជាមេគំនិតនៃរដ្ឋប្រហារមិនបានសំរេចកាលពីឆ្នាំ២០១៦។ទោះជាយ៉ាងណាលោកហ្គូឡេន បានបដិសេធការចោទប្រកាន់។

អឺដូហ្កាន បាននិយាយថា អាមេរិកមិនគួរបំភ្លេចថា ខ្លួននឹងបាត់បង់ដៃគូដ៏ស្មោះនិងរឹងមាំមួយ ប្រសិនបើមិនផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនចំពោះតួកគី និងថាការគំរាមរបស់ត្រាំ”គ្រាន់តែជាសង្រ្គាមចិត្តសាស្រ្តមួយ។យើងនឹងមិនរាថយទេចំពោះទណ្ឌកម្ម។យើងអត់ចរចាទេអំពីលោកប្រ៊ុនសាន់”៕ដោយ:វាសនា

ត្រាំបាននិយាយថា បើរដ្ឋាភិបាលក្រុងអង់ការ៉ាមិនដោះលែងលោកប្រ៊ុនសាន់ តួកគីនឹងជួបទណ្ឌកម្ម តែអឺដូហ្កាន់ប្រកាសថា គ្រូគង្វាលប្រ៊ុនសាន់មិនជាផ្នែកនៃការដោះលែងអ្នកទោសជាមួយអាមេរិកទេទោះជាគំរាមដាក់ទណ្ឌកម្មក៏ដោយចុះ

ទីតាំងផ្សាយពាណិជ្ជកម្ម