ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៦ សីហា ខាងមុខនេះ ព្រឹត្តិការណ៍ Tiger Futsal 2023 បានឈានដល់ការប្រកួតសប្ដាហ៍ទី៣ នៃដំណាក់កាលទី២ ហើយ។

ដោយមានចំនួន ៣ ប្រកួតនោះ ក្រុមTai Chi FTប្រកួតជាមួយក្រុម Avtar FC។ ពីរប្រកួតនៃដំណាក់កាលទី២នេះ ក្រុមTai Chi FT មានមួយពិន្ទុ ដោយចាញ់មួយ ប្រកួត និងស្មើមួយប្រកួត ស្ថិតនៅចំណាត់ថ្នាក់ បាតតារាងជាបណ្ដោះអាសន្ន ចំពោះក្រុម Avtar FC លេង២ ប្រកួតមាន ៤ ពិន្ទុ ដោយឈ្នះមួយប្រកួត និងស្មើមួយប្រកួត។

ក្រុមមីហឹរ Seoul Young Gun ប្រកួតជាមួយក្រុម Ov Mal FC ។ ក្រុមមីហឹរ Seoul Young Gun លេង២ ប្រកួត ក៏ទើបតែទទួលបានមួយពិន្ទុដែរ ដោយលេង ស្មើមួយប្រកួត និងចាញ់មួយប្រកួត រីឯក្រុម Ov Mal FC វិញ ពេលនេះ ជាបណ្ដោះ អាសន្ន ស្ថិតនៅកំពូលតារាងដោយ ២ ប្រកួត ក្នុងដំណាក់កាលទី២នេះ ឈ្នះទាំង ២ ប្រកួត មាន ៦ ពិន្ទុក្នុងដៃ។

មួយប្រកួតទៀត ក្រុម Down Town Sport ប្រកួតជាមួយក្រុមមាន់បំពងក្ដៅស្រួយ ។ ក្រុម​ Down Town Sport​ លេងបាន ២ ប្រកួត ឈ្នះមួយប្រកួត ចាញ់មួយ ប្រកួត មាន ៣ ពិន្ទុក្នុងដៃ ចំពោះក្រុមមានបំពងក្ដៅស្រួយវិញ ២ ប្រកួត ទើបតែមានមួយ ពិន្ទុប៉ុណ្ណោះ ដោយលេងស្មើមួយប្រកួត​និងចាញ់មួយប្រកួត។

សម្រាប់សប្ដាហ៍ទី៣ នៃដំណាក់កាលទី២ នាចុងសប្ដាហ៍នេះ មិនដឹងថា ក្រុមណាដែលនឹងបង្កើនបន្ថែម នូវពិន្ទុរបស់ខ្លួនឡើយ៕ V / N