ដោយ:ពៅនិមល/ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងដោយមានការអនុញ្ញាតិពីសំណាក់ព្រះរាជអាជ្ញា បានធ្វើការកម្ទេចចោលទំនិញពុំមានអនុលោមភាពចំនួនប្រមាណជាង ២ ៧០០គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាមភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពរបស់អគ្គនាយកដ្ឋាន ក.ប.ប នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានសសេរក្នុងបណ្តាញសង្គមថា ទំនិញខូចគុណភាពដែលសមត្ថកិច្ចជំនាញធ្វើការកម្ទេចចោលគឺសុទ្ធតែជាទំនិញដែលបានរកឃើញ និងដកហូតពីទីផ្សារកន្លងមក និងជាទំនិញងាយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់ជាដើម។ 

ប្រភពដដែល បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចជំនាញ ក.ប.ប. តែងតែឃ្លាំពិនិត្យទំនិញជាប្រចាំនៅលើទីផ្សារ ឃ្លាំងស្កុក និងចែកចាយ សិប្បកម្ម ។ល។ ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ និងអនុវត្តច្បាប់លើធុរកិច្ចជនដែលមិនគោរពច្បាប់ផងដែរ៕ P / N