ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានលើកឡើងថាទីបំផុតប្រ ជាធិបតេយ្យនៅកម្ពុជា បានឈ្នះហើ យពោលគឺមានប្រជាជនកម្ពុជាជាង ៨៤ភាពរយបាន ចេញទៅបោះឆ្នោត ។

សម្តេចតេជោបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ ក្រុងទី៣ នៅព្រឹកថ្ងៃទី៣ខែសីហា ឆ្នាំ ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា”ការបោះឆ្នោតឆ្នាំ២០២៣នេះគឺ ជាការតស៊ូយ៉ាងពិតប្រាកដរវាងអ្នក គាំទ្រប្រជាធិបតេយ្យនិងអ្នក ដែល ចង់បំផ្លាញប្រជាធិបតេយ្យតាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល ។ ប៉ុន្តែទីបំផុត ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះ ហើយពោលគឺមានប្រជាជនកម្ពុជាជាង៨៤ភាគរយបានចេញទៅបោះ ឆ្នោត”។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូស បញ្ជាក់ថាចំនួនអ្នកដែល បំផ្លាញ សន្លឹកឆ្នោតតាមការញុះញង់របស់អ្នកចង់បំផ្លាញប្រជាធិបតេយ្យ នោះ មានត្រឹម តែ៥ភាគរយតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យបរទេសទទួលឆន្ទៈរបស់ប្រជា ជនកម្ពុជាដែលបានចេញទៅបោះ ឆ្នោតជាង ៨៤ ភាគរយហើយក៏មាន អ្នកសង្កេតការណ៍អន្តរជាតិចំនួន៦៥ សញ្ជាតិបានចេញប្រកាសពី ភាពត្រឹ មត្រូវនៃការបោះឆ្នោតនៅកម្ពុជាផងដែរ៕srn / N