ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ នៅរសៀលថ្ងៃទី ខែសីហា ឆ្នាំ២០២២៣ លោក ឧត្តមសេនីយ៍ទោច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត និងស្រុក រួមជាមួយអាជ្ញារធរមូលដ្ឋាន ចុះជួយលើកផ្ទះឈើ១ខ្នងជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ១គ្រួសារដែលមានឈ្មោះឡេវ យ៉េត ភេទស្រី អាយុ៥២ឆ្នាំរស់នៅភូមិឆែបក្រសាំង ឃុំឆែបមួយស្រុកឆែបខេត្តព្រះវិហារ ដែលចំណាយថវិកាអស់ចំនួន .៥០០.០០០ រៀល។

នៅក្នុងឱកាសនោះ លោកប្រធានបាននាំយកសម្ភារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ។សម្ភារៈទាំងនោះ រួមមាន អង្ករមួយបេ ,ទឹកត្រី២យួរ ,ទឹកស៊ីអុីវ២យួរ ,មី២កេស និងថវិកាចំនួន ១០០.០០០ រៀលផងដែរ៕/V-PC