ទឹកជំនន់​នៅ​មី​យ៉ាន់​ម៉ា​សម្លាប់​មនុស្ស​៥​នាក់​និង​បង្ខំ​អោយ​មនុស្ស​៥៤.០០០​នាក់​ផ្លាស់​ទីជម្រក​

3345
ចែករម្លែក

ទឹកជំនន់​បានសម្លាប់​មនុស្ស​យ៉ាងតិច​៥​នាក់ និង​បង្ខំ​អោយ​មនុស្ស​រាប់ម៉ឺន​នាក់​ចាក​ចេញពីផ្ទះ​របស់គេ​នៅ​មី​យ៉ាន់​ម៉ា ខណៈ​ភ្លៀង​រដូវវស្សា​បន្ត​វាយប្រហារ​តំបន់​ទន្លេមេគង្គ​។​

​រូបភាព​បានបង្ហាញ​តំបន់កសិកម្ម​ធំ​ល្វឹងល្វើយ​ត្រូវ​ជន់​លិច​នៅក្នុង​ទឹក​ភក់​មើល​ដាច់​កន្ទុយភ្នែក​។​

​មន្ត្រី​ក្រសួង​សង្គមកិច្ច​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា ” មនុស្ស​ជាង​៥៤.០០០​នាក់​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នៅ​ទូទាំងប្រទេស​”​។​មន្ត្រី​រូបនេះ​បាន​​អះអាងថា មនុស្ស​៥​នាក់​ត្រូវបាន​អះអាងថា​ស្លាប់ តែ​ចំនួន​អាច​កើនឡើង​។​

​បទបញ្ជា​អោយ​ជម្លៀស​មនុស្ស​ត្រូវបានធ្វើ​ឡើង​នៅ​តំបន់​ជាច្រើន ខណៈ​ជំរំ​១៦៣​ត្រូវបាន​បង្កើតឡើង​សំរាប់​ជនភៀសខ្លួន​នៅ​ភាគខាងត្បូង ខាងកើត និង​កណ្តាល​ប្រ​​ទេស​។​

​ទឹកជំនន់​នៅ​មី​យ៉ាន់​ម៉ា កើតឡើង​ចំពេល​ភ្លៀង​រដូវវស្សា​បន្ត​វាយប្រហារ​តំបន់ ដោយ​នាំមក​ទឹកភ្លៀង​សន្ធឹកសន្ធាប់​ដែល​បានរួម​ចំណែក​ក្នុងការ​បំបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​​ឡាវ​កាលពី​សប្តាហ៍​មុន​៕​ដោយ​៖​វាសនា​

ទឹកជំនន់វាយប្រ​ហារក្រុងBAGOកាលពីថ្ងៃអាទិត្យទី២៩កក្កដា