ប្រែសម្រួលៈបំណង(VnExpress)៖ មនុស្សប្រាំបួននាក់ត្រូវបានចាក់នឹងកាំបិតអោយរបួស ហើយបួននាក់ទៀតរបួសដោយជនសង្ស័យម្នាក់បើករថយន្តបំបុកកាលពីថ្ងៃព្រហស្បតិ៍នៅទីប្រជុំជនសេអូនណាម(Seongnam)ជិតទីក្រុងសេអ៊ូល។

អាជ្ញាធរបាននិយាយថា បុរសម្នាក់បានបើករថយន្តនៅលើចិញ្ចើមផ្លូវបំបុកមនុស្សនិងបានចេញពីរថយន្តចូលទៅចាក់មនុស្សក្នុងផ្សារមួយ។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនហើយជនរងគ្រោះ១២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ការវាយប្រហារនេះបានកើតឡើងឡើងនៅស្ថានីយរថភ្លើងក្រោមដីមួយចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ។ហេតុផលនៃការវាយប្រហារនេះគេនៅមិនទាន់ដឹងនៅឡើយទេ។

ប៉ូលិសបិទតំបន់លក់ដូរក្នុងផ្សារផ្លូវក្រោយដីមួយ កន្លែងដែលមានការចាក់មនុស្សកាលពីថ្ងៃ៣សីហា ទីប្រជុំជនសេអូនណាម

ឧបទ្ទវហេតុនេះកើតឡើងតែប៉ុន្មានថ្ងៃក្រោយមានការវាយប្រហារចាក់ដោយកាំបិតមួយទៀតនៅក្នុងទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្សម្នាក់និងរបួសបីនាក់៕

ស្រ្តីដើរកាត់កន្លែងមានការវាយប្រហារដោយកាំបិតប្រព្រឹត្តដោយបុរសវ័យខ្ទង់៣០ឆ្នាំម្នាក់ ដែលបណ្តាលអោយស្លាប់មនុស្សម្នាក់នៅក្បែរស្ថានីយរថភ្លើងក្រោមដីមួយក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃ២១កក្កដា