ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ២៥ លានផោនជាមួយ Brighton សម្រាប់អ្នកចាំទី រ៉ូបឺត សាន់ឆេស (Robert Sanchez)។
សាន់ឆេស ដែលបានឃើញ ចាសុន ស្ទីឡេ (Jason Steele) ដណ្តើមតំណែងលេខមួយនៅ Brighton កាលពីពាក់កណ្តាលរដូវកាលមុន គ្រោងនឹងចូលរួមជាមួយក្រុមតោខៀវ ដើម្បីផ្តល់ការប្រកួតប្រជែងសម្រាប់កីឡាករ កេប៉ា អារីហ្សាបាឡាហ្គា (Kepa Arrizabalaga) បន្ទាប់ពីការចាកចេញរបស់ អេឌូអាដ មេនឌី (Edouard Mendy) ទៅក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli ។
គេបានដឹងថា ការផ្ទេរនេះគឺពាក់ព័ន្ធនឹងការបង់ប្រាក់ជាមុនចំនួន ២៥ លានផោន ជាមួយនឹងប្រាក់បូកបន្ថែមតាមក្រោយផងដែរ។
កីឡាករសញ្ជាតិអេស្ប៉ាញ សាន់ឆេស វ័យ ២៥ ឆ្នាំ បានធ្វើការជាមួយគ្រូបង្វឹកអ្នកចាំទីរបស់ Chelsea លោក បិន រ៉ូបឺត (Ben Roberts) នៅពេលដែលគាត់នៅធ្វើការក្នុងក្លិប Brighton ។ លោករ៉ូបឺតបានចាកចេញទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងខែកញ្ញា ឆ្នាំ ២០២២៕
អ្នកចាំទី រ៉ូបឺត សាន់ឆេស