ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការ ដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយ របាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅ ការងារកងរាជអាវុធហត្ថ ខែសីហា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយទាហាននៃកងរាជអាវុធហត្ថ នៅតាមបណ្ដា បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈ Vidéo Conférence មានចំនួន ប្រមាណជាង ៥០០នាក់៕/V