ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ពលរដ្ឋ​ជិត​៨០​ភាគរយ​ទៅ​បោះឆ្នោត​

1053
ចែករម្លែក

​ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​មាន​ប្រជាពលរដ្ឋ​ជិត​៨០​ភាគរយ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អញ្ជើញ​ទៅ​ចូលរួម​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ​។​

​លោក ជិ​ញ សំ​ភួ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទៅ​បោះឆ្នោត​ចំនួន​៩៦.៣១៣​នាក់​ស្មើ​ចំនួន​៧៨.២៨​ភាគរយ នៃ​ចំនួន​សរុប​ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​១២៣.០៣៧​នាក់ លើ​២៤​ឃុំ សង្កាត់ មាន​៣៨៣​ការិយាល័យ មាន​១​អាសនៈ​។ និង​មាន​គណបក្សនយោបាយ​ចំនួន​១១​ចូលរួម​។ រួមមាន​៖​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណបក្ស​សញ្ជាតិ​ត​កម្ពុជា​, គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ​, គណបក្ស​ជនជាតិដើម​ប្រជា​ធិ​ប​តេត​យ្យ​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស​ខ្មែរ​ឈប់​ក្រ​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, គណបក្ស​ឆន្ទៈ​ខ្មែរ​, គណបក្ស​ជនជាតិដើម​ប្រជា​ធិ​ប​តេត​យ្យ​, គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បញ្ជាក់ថា ដំណើការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ចាប់ពី​ម៉ោង​៧​ព្រឹក និង​បញ្ចប់​នៅ​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ បាន​ប្រ​ព្រិ​ត្ត​ទៅដោយ​រលូន​។ ឯ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ​នៅក្នុង​ថ្ងៃ​បោះឆ្នោត ពុំមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ គឺមាន​សន្តិសុខ​ល្អប្រសើរ ដោយមាន​កម្លាំង​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំងអស់ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕ ល​