ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:កម្មករកម្មការិនីចំនួន៧០នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តដឹកបើកបរក្នុងល្បឿងលឿនដល់ចំណុចផ្លូវកោងរេចង្កូតធ្លាក់ពីផ្លូវបណ្តាលឲ្យក្រឡាប់។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងត្រង់ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៥និង៥៧នាទីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២៣។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ ។
រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករកម្មការិនី ប្រហែលជាង៧០នាក់ បើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងបានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្រែ រងរបួអ្នកជិះលើរថយន្ដ។
ប្រភពបានបន្តទៀតក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសង្រ្គោះដឹកអ្នករងរបួសយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
វត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្នាយរងចាំដោះនៅពេលក្រោយ៕ srn / N